ភ្នំពេញ៖យុវជនម្នាក់កំពុងជិះម៉ូតូម៉ាក អាយខន ដឹងសង្សាទៅផ្ទះស្រាប់តែមានបុរសម្នាក់ដែល ស្រវឹងធ្លាក់ភ្នែកបើកម៉ូតូម៉ាក វេវ ក្នុងទិស ដៅបញ្ចាស់ទៅបុកនិងម៉ូតូ អាយខន ពេញមួយទំហឹងបណ្តាល អោយបុរសម្នាក់សន្លប់ស្តូកស្តឹង។ ហេតុការណ៍នេះកើតនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃ២៦ ខែ កញ្ញា ឆ្នាំ២០១៤ ទុលនិងហាងកាហ្វេ មីលែន ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក អាយខន ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1BH-8377 ក្នុងទិសដៅស្របផ្លូវ ពីលិចទៅកើត បើកដោយយុវជនម្នាក់ដែលកំពុងដឹកសង្សាទៅផ្ទះតែនៅពេលជិះមកដល់ចំនុចកើតហេតុទុលមុខនិងហាងកាហ្វេ មីលែន ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក វេវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AO-1346 បើកដោយបុរសម្នាក់ដែលស្រវឹងធ្លាក់ភ្នែក បើកម៉ូតូឆ្លងផ្លូវ ក្នុងទិសដៅបញ្ចាស់ ទៅបុកនិង ម៉ូតូម៉ាកអាយខន បណ្តាលអោយ បុរសម្នាក់សន្លប់ភ្លាមៗនៅកន្លែងកើតហេតុ ចំនែកយុវជននិងគូសង្សារងរបួសស្រាល ។
ក្រោយពេលកើតហេតុម៉ូតូទាំងពីគ្រឿងបានសម្រប់សម្រួលគ្នាយកម៉ូតូទៅជុះជុលរាងៗខ្លួន ចំនែកបុរសដែលជាម្ចាស់ម៉ូតូ ម៉ាកវេវដែលសន្លប់ ត្រូវបានបងប្អូនលើកដាក់រថយន្តបញ្ចូនទៅមន្ទីពេទ្យ៕

