​ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់​ក្នុងចំណោម​បក្សពួក​ផ្សេងទៀត​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​សត្វ​គោ​១​ក្បាល​របស់​ជនរងគ្រោះ​យកទៅលក់​

0


​សៀមរាប ៖ ជនសង្ស័យ​ម្នាក់នេះ​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គរធំ​ខេត្តសៀមរាប​ដោយមាន​ការចួលរួម​សហកា​រណ៍​គ្នា​ដ៏​ល្អ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុងការ​អនុវត្ត​គោលនយោបាយ​1ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផង​នោះ ។ ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់នេះ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រួច​យកមក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប​តែម្តង​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​អំពើ​លួច​យក​សត្វ​គោ​១​ក្បាល​ពី​ជនរងគ្រោះ​ដែល​រស់នៅក្នុង​ស្រុកភូមិ​ជាមួយគ្នា​ក្នុងភូមិ ជប់ ឃុំ ជប់​តា​ត្រាវ ស្រុក​អង្គរធំ​ខេត្តសៀមរាប ។2

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ក៏បាន​រាយការណ៍​ភ្លាមៗ​មកដល់​សមត្ថកិច្ច​ទើប​សមត្ថកិច្ច​ទៅដល់​ទីតាំង​ដែល​ជនសង្ស័យ​រូបនេះ​បាន​យក​សត្វ​គោ​របស់​ជនរងគ្រោះ​ទៅ​លក់ ឲ្យ​ជនជាតិ​ឥស្លាម​ក្នុង​ក្រុង​សៀមរាប​ក៏ត្រូវ​បានធ្វើ​ការសួរនាំ​ចំពោះ​ជនសង្ស័យ​ទើប​ដឹងថា​សត្វ​គោ​១​ក្បាល​នេះ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ពី​ជនរងគ្រោះ​កាលពី​យប់​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៤​កន្លងទៅ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​សត្វ​គោ​ឈ្មួ​ល​១​ក្បាល​នេះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម្បី​វិញ​ចំណែកឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ក៏​សាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៤​ដើម្បី​ចាត់ការ​បន្ត ៕ លោក  ខេង ខេមរា​