កំពត៖កាលពីរសៀលថ្ងៃពុធ ទី07 ខែធ្នូ ឆ្នាំ2022 លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក អមដំណើរដោយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោកប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស លោកមេឃុំដំណាក់កន្ទួតខាងត្បូង និងមេឃុំដំណាក់កន្ទួតខាងជើង
ក្រុមប្រឹក្សាឃុំ លោកមេភូមិ បានអញ្ជើញចុះពិនិត្យផលដំណាំស្រូវរបស់បងប្អូនប្រជាកសិករនៅតាមមូលដ្ឋានភូមិឃុំ។
ការចុះពិនិត្យនេះដែរ លោកអភិបាលស្រុកបានកំណត់ទីតាំង សំខាន់ៗមួយចំនួនសម្រាប់ជួយដល់ប្រជាកសិករដែលពុំមានលទ្ធភាពនិងកម្លាំងពលកម្មគ្រប់គ្រាន់ក្នុងការច្រូតកាត់ប្រមូលផល ខណៈដែលស្រូវបានដួលរលំដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។