សម្តេច​តេ​ជោ ស្នើ​ឲ្យ​ឡាវ ពិចារណា​ផ្តល់​អាហា រូបករណ៍ ដល់​និស្សិត​កម្ពុជា​

0

​នៅក្នុង​ជំនួប​ទ្វេរ​ភាគី ជាមួយ ឯ​.​ឧ PrasithSayasit​ឯកអគ្គរដ្ឋទូត​ឡាវ​ទើប​តែង​តាំ​ថ្មី នា​ព្រឹក​ថ្ងៃទី ២៦ កញ្ញា នៅ​វិមាន​សន្តិភាព សម្តេច តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ រដ្ឋា​ភិ បាល​ឡាវ តាមរយៈ ឯកអគ្គរដ្ឋទូត​ឡាវ​ទើប​តែង​តាំ​ថ្មី ពិចារណា​កែសំរួល គោលការណ៍ អាហា​រូប ករ​ណ៍​ដល់​និស្សិត​កម្ពុជា​ដែល​ទៅធ្វើ​ការសិក្សា​នៅ​ប្រទេស​ឡាវ​។ ក្នុងនោះដែរ សម្តេច​តេ​ជោ មាន ប្រសាសន៍ថា​សម្តេច​បាន​ណែនាំ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​ពិភាក្សា​លើ​ករណី​ផងដែរ ។​
ឯ​.​ឧ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា​  ក្នុ្ង​ង​អណ​ត្តិ​នេះ លោក PrasithSayasit  ដែលជា​ឯកអគ្គរដ្ឋទូត​ឡាវ នឹង​ខិតខំ​ឲ្យ​អស់ពី​កំលាំងកាយ​ចិត្ត​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​ដែល មាន​ស្រាប់​នេះ រឹងមាំ​ថែមទៀត​តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ និង អនុស្សារណៈ ទាំងឡាយ​និង​អនុវត្ត​នូវ​សេចក្តីសំរេចចិត្ត​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​។​
សម្តេច​តេ​ជោ បាន​សំដែង​នូវ​ការឯកភាព នូវ​ការលើកឡើង​ទាក់ទង រវាង​ប្រទេស​ទាំងពីរ​ជាមួយនឹង​ការ ប្រឹងប្រែង​របស់ ឯកឧត្តម នូវ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​ដ​ទៃ​ដែល​នឹង​អាចមាន​ជា​បន្តបន្ទាប់​។ សម្តេច​តេ​ជោ បានស្នើ​សុំ​ឲ្យ អគ្គរដ្ឋទូត​ធ្វើការ​ជាមួយ ស្ថាប័ន កម្ពុជា​ទាំងអស់ ដើម្បី​ធ្វើយ៉ាងណា ជំរុញ​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ សម្តេច​បញ្ជាក់ថា ទំនាក់ទំនង ប្រទេស​ទាំងពីរ​ពិសេស​ហើយ ប៉ុន្តែ​គប្បី​ណា​ស្វែងរក​វិធី យ៉ាងណា​ធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​រឹងមាំ​ថែមទៀត ៕

​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​បញ្ចប់​អាណត្តិ​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា​
>>>><<<< ​ឯ​.​ឧ Neo A Wong ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ដែល​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​រយៈពេល​៦​ឆ្នាំ​នៅ​កម្ពុជា​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មន្ត្រីរាជការ​និង​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ផ្តល់នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ធ្វើឱ្យ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​បានទទួល​នូវ​លទ្ធផល​គួរ​ជាទី​មោទនភាព​បំផុត​។​.

ឯ​.​ឧ អ៊ាង សុផល្លែត​ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឱ្យដឹងថា​នៅក្នុង​ជំនួប​ជម្រាបលា​នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​២៦ ខែកញ្ញា​ឆ្នាំ​២០១៤ ឯកឧត្តម Neo A Wong បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​មោទនភាព​នោះ​មាន​ពាក់ព័ន្ធ​ទៅនឹង​កិច្ចសហប្រតិបត្តិការ​នៃ​ការជំរុញ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ​និង​ការហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​ហ្វីលីពីន​និង​ពី​ហ្វីលីពីន​មកកាន់​កម្ពុជា​និង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នាំ​អង្ករ​ចេញពី​កម្ពុជា​ទៅកាន់​ហ្វីលីពីន​។​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងថា​បច្ចុប្បន្ននេះ​មានការ​ហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​ហ្វីលីពីន​និង​ពី​ហ្វីលីពីន​មកកាន់​កម្ពុ​ជាមាន​ចំនួន​៤​ជើង​ក្នុង​មួយ​សប្តាហ៍​ហើយ​ការហោះហើរ​នោះ​នឹងមាន​ការកើនឡើង​ថែមទៀត​ទៅតាម​សេចក្តីត្រូវការ​របស់​អតិថិជន​។

​ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ការនាំ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ហ្វីលីពីន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​មានប្រសាសន៍​ជម្រាបជូន​សម្តេច​តេ​ជោ​ដែរ​ថា​កម្ពុជា​បានទទួល​នូវ​ភាពស្របច្បាប់​តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​សម្រាប់​ការចូល​ដេញថ្លៃ​ក្នុងការ​ផ្គត់ផ្គង់​អង្ករ​ដើម្បី​នាំចូល​ប្រទេស​ហ្វីលីពីន​ហើយ​ហ្វីលីពីន​នឹងធ្វើ​ការដេញថ្លៃ​ទិញ​អង្ករ​ពី​ប្រទេស​នានា​ជា​រៀងរាល់ឆ្នាំ​ដោយឡែក​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ទី​៤​ដែល​ទទួលបាន​នូវ​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ដេញថ្លៃ​នាំ​អង្ករ​ចូល​ប្រទេស​ហ្វីលីពីន​។​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយផ្តល់​នូវ​ថវិកា​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ខ្យល់ព្យុះ រ៉ូ​ហាន់​យ៉ា​ក្នុងប្រទេស​ហ្វីលីពីន​កាលពីពេល​កន្លងមក​។download (4)

នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​លើកស្ទួយ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​និង​ចំពោះ​ការយកចិត្តទុកដាក់​ក្នុងការ​ជំរុញឱ្យមាន​កា​រ​ហោះហើរ​ត្រង់​ពី​ហ្វីលីពីន​មកកាន់​កម្ពុជា និង​ការទទួលបាន​នូវ​ភាពស្របច្បាប់​ក្នុង​ការចូល​ដេញថ្លៃ​ផ្គត់ផ្គង់​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ហ្វីលីពីន​។​ ​តាមរយៈ​កិច្ចសន្ទនា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ផ្តល់នូវ​អនុសាសន៍​ថា​គប្បី​យើង​ពិនិត្យមើល​កិច្ចសហប្រតិបត្តិការ​ដ​ទៃទៀត​ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ពោលគឺ​ចំពោះ​ភ្ញៀវទេសចរ​ហ្វីលីពីន​មកកាន់​កម្ពុជា​ឬ​ភ្ញៀវទេសចរ​មកកាន់​ហ្វីលីពីន​ហើយ​បន្ត​មកកាន់​កម្ពុជា​ទៀត​និង​ការហោះហើរ​ត្រឡប់​ពី​កម្ពុជា​ទៅកាន់​ហ្វីលីពីន​វិញ​ផងដែរ​។​សម្ដេច​បាន​ផ្តល់នូវ​សេចក្តី​សង្ឃឹមថា​ប្រទេស​ទាំងពីរ​មាន​សក្ដានុពល​ខ្លាំង​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

ជាមួយគ្នានេះ​សម្ដេច​តេ​ជោ​ក៏បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ហ្វីលីពីន​ផងដែរ​ចំពោះ​ជំនួយ​ទាំងឡាយ​ដែល​ជួយ​ដល់​កម្ពុជា​ជាពិសេស​ពាក់ព័ន្ធ​ដល់ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក៏ដូចជា​ការផ្លាស់ប្ដូរ​ប​ទ​ពិសោធន៍​ទៅវិញទៅមក​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី តំបន់ និង​អន្តរជាតិ​ដែលមាន​ការយកចិត្តទុកដាក់​ដូចគ្នា​នោះ​៕ 6A ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ លុបឈ្មោះ​ឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ ចេញពី​ក្របខណ្ឌ កងទ័ព​
ឧ​ត្ត​ម​សេនីយ៍​ឯក នៃ​កងយោធពល​ខេ​មរ ភូមិន្ទ និង​ជា​មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រឹត្យ បញ្ចប់​ក្របខណ្ឌ​ជាម​ន្ដ្រី​កងយោធពល​ខេមរភូមិន្ទ​ហើយ ។​
​យោងតាម​ព្រះរាជក្រឹត្យ​ed​ចុះ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៤ កន្លងទៅនេះ ចុះ​ហត្ថ លេខា​ដោយ​សម្ដេច​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រមុខរដ្ឋស្ដីទី បានសម្រេច​លុបឈ្មោះ​ឧត្ដម សេនីយ៍​ឯក ខូវ​សម្បត្ដិ អត្ដ​លេខ ០០៤៣២៦ ចេញពី​ក្របខណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ។​
​ព្រះរាជក្រឹត្យ​ខាងលើនេះ ត្រូវបាន​គេ​ឃើញ​បង្ហោះ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​ ​តែ​គេ​មិន​បានដឹង​មូលហេតុ​និង​រឿងរ៉ាវ​ពិត នៃ​ការចេញ ព្រះរាជក្រឹត្យ​លប់ឈ្មោះ​ឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ ខាងលើនេះ​នោះឡើយ ។ ប៉ុន្ដែ​គេ​គ្រាន់តែ​ដឹងថា កន្លងមក​ឧត្ដមសេនីយ៍ ខូវ សម្បត្ដិ ក្រៅពី​មានមុខ​របរ​រក​ស៊ីធំ​ដុំ​មួយចំនួន​នោះ​លោក​ក៏មាន​តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផងដែរ ។​ ​ពាក់ព័ន្ធ​ទៅនឹង​ព្រះរាជ​ក្រិ​ត្យ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងទ័ព​ខាងលើនេះ​  នៅ​រសៀល​ថ្ងៃទី​២៦ ខែ កញ្ញា នេះ​ក្រុមការងារ​យើង មិនអាច​ធ្វើការ​សាកសួ​រ​ព័ត៌មាន​ឱ្យដឹង​ជា​ផ្លូវការ​នៅឡើយ​នោះទេ ៕ដោយផន សុខជាតិ