បន្ទាប់ពីមហាសន្និបាទលើកទី៦៦ របស់អង្គការសហប្រជាជាតិ(អ.ស.ប) នៅទីក្រុងញូវយ៉ក អគ្គលេខាធិការអ.ស.ប លោកបាន គីមូន បានកោះប្រជុំជាបន្ទាប់ មួយពិភាក្សាពីវីរុសអ៊ីបូឡា ដោយមាន ការចូលរួមពីប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ផងដែរ ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ លោកបាន គីមូន បានប្រកាសឱ្យដឹងថា បើទោះបីមានការខិតខំប្រឹងប្រែងពីបណ្ដា ប្រទេសជុំវិញពិភពលោក ពិសេសគឺក្រុម គ្រូពេទ្យស្ម័គ្រចិត្ដខិតខំទប់ស្កាត់ការឆ្លង រាលដាលនៃវីរុសអ៊ីបូឡា ប៉ុន្ដែក្នុង១ថ្ងៃ ទៅមួយថ្ងៃនៅតែមានការឆ្លងរាលដាល និងសម្លាប់មនុស្សជាច្រើន ក្ន្នុងនោះ មានស្ដ្រីនិងកុមា ។
លោកបាន គីមូន បញ្ជាក់ទៀតថា ប្រទេសជាច្រើនខិតខំទប់ស្កាត់ការឆ្លង រាលដាលនៃវីរុសនេះ ដោយបិទច្រកព្រំ ដែន បិទការហោះហើរទៅកាន់ប្រទេស ដែលមានការឆ្លងរាលដាល ប៉ុន្ដែសកម្ម ភាពបែបនោះ នឹងធ្វើឱ្យស្ថានភាពកាន់ តែអាក្រក់ថែមទៀត។ ស្ថានភាពបច្ចុប្បន្ន មិនត្រូវកាត់ផ្ដាច់ប្រទេសដែលមានវីរុស អ៊ីបូឡានោះឡើយ គឺចាំបាច់ត្រូវសហ ការរួមកម្លាំងជួយដល់ ប្រទេសទាំងនោះ ទើបអាចទប់ស្កាត់ការរាលដាល ប្រកប ដោយប្រសិទ្ធភាពបំផុត ។
លោកបាន គីមូន បន្ដទៀតថា មកដល់ពេលនេះ វីរុសអ៊ីបូឡាបាន សម្លាប់គ្រូពេទ្យស្ម័គ្រចិត្ដដល់ទៅ៣០០ នាក់ហើយ ប៉ុន្ដែក្រុមគ្រគូពេទ្យរបស់ អ.ស.ប មិនរុញរាក្នុងការជួយទប់ស្កាត់ វីរុសអ៊ីបូឡានោះឡើយ ។ បច្ចុប្បន្នមាន លិខិតស្ម័គ្រចិត្ដជាង៤ពាន់នាក់ចូលរួម ក្នុងសកម្មភាពមនុស្សធម៌របស់អ.ស.ប។
ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា ក៏បានប្រកាសផងដែរថា វីរុសអ៊ីបូឡា មិនត្រឹមតែបំផ្លាញវិស័យសុខាភិបាល ប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដល់ សន្ដិសុខពិភពលោកទៀតផង ។ លោក បន្ដទៀតថា ប្រសិនបើមិនប្រញាប់ ប្រញាល់ទប់ស្កាត់ទេនោះ បណ្ដាប្រទេស តំបន់អាហ្វ្រិកខាងត្បូងប្រឈមនឹងវិបត្ដិ កាន់តែធ្ងន់ជាងមុន ។ លោកអូបាម៉ា ក៏ ព្រួយ្ពបារម្ភពីស្ដ្រីនិងកុមារាប់សិបពាន់ នាក់ បានក្លាយជាជនរងគ្រោះដោយសារ វីរុសអ៊ីបូឡា ។
នៅថ្ងៃទី២៦ ខែកញ្ញា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងដឹកនាំប្រជុំអន្ដរជាតិ មួយដោយមានការចូលរួមពី៤៤ប្រទេស ជុំវិញពិភពលោកពិភាក្សាពីយុទ្ធសាស្ដ្រ ការពារសុខភាពប្រជាពលរដ្ឋ ។
តាមតួលេខរបស់អង្គការសុខភាព ពិភពលោក មកទល់ពេលនេះមានអ្នក ឆ្លងវីរុសអ៊ីបូឡាដល់ទៅ៦ពាន់នាក់ និង ២៩០០នាក់ស្លាប់ ។ តាមការព្យាករណ៍ នៅខែវិច្ឆិកាខាងមុខ វីរុសអ៊ីបូឡានឹងឆ្លង រាលដាលដល់មនុស្ស២ម៉ឺននាក់ ប្រសិន បើគ្មានការទប់ស្កាត់ឱ្យបានទាន់ពេល វេលាទេនោះ 9