លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ លើការងារត្រៀមសម្រាប់ (on-site visit) របស់ក្រុម ICRG-JG

0

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យ ជំនាញចូលរួមកិច្ចប្រជុំបន្ទាន់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ លើការងារត្រៀមសម្រាប់ (on-site visit) របស់ក្រុម ICRG-JG នៅខែមករា ឆ្នាំ២០២៣ ។កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធ កម្មវិធី Zoom ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារឹទ្ធ អនុប្រធានក្រុមការងារ បសប.ហភ និងជាប្រធានក្រុមប្រតិបត្តិការផ្ទាល់ ក្នុងនោះក៏មានការអញ្ចើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានពាក់ព័ន្ធ លោកស្នងការទាំង២៥ រាជធានី/ខេត្តផងដែរ៕ដោយ៖ឃិន

គន្ធា