រថយន្តស៊េរីទំនើបដឹកឈើពីខេត្តព្រះវិហារចូលក្រុងសៀមរាបយ៉ាររំភើយ

0

សៀមរាប: សកម្មភាពរបស់ឈ្មួញដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលមកក្រុងសៀមរាបយ៉ាងរំភើយជាក់ស្ដែងនៅរសៀលថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២២ នេះគេប្រទះឃើញរថយន្តម៉ាកធនត្រាស៊េរីទំនើបពាក់ស្លាកលេខ ភ្នំពេញ2R 1231 ដែលដឹកជញ្ជូនឈើតាមផ្លូវសេដ្ឋកិច្ចភ្នំបូក ក្នុងឃុំព្រះដាក់ នៃស្រុកបន្ទាយស្រី ចូលមកក្រុងសៀមរាបដើម្បីចែកចាយលក់បន្ត ។
ពលរដ្ឋតាមដងផ្លូវឃើញកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទាំងនេះបានរិះគន់ទៅលើស្ថាប័នជំនាញពាក់ព័ន្ធដែលអសមត្ថភាពពុំសូវឃើញមានបង្ក្រាបញឹកញាប់នោះទេ ជាពិសេសខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។
ពលរដ្ឋបន្តថាបើគិតពីខេត្តព្រះវិហារចូលមកខេត្តសៀមរាបគេឃើញស្នាក់ការសមត្ថកិច្ចនៅតាមដងផ្លូវស្ទើរគ្រប់កន្លែងប៉ុន្តែមិនមានពុំសូវមានវិធានការបង្ក្រាបទាល់តែសោះតើអាចមានសមត្ថកិច្ចជាប់ពាក់ព័ន្ធទៅលើករណីដឹកជញ្ជូនឈើទាំងនោះហើយមើលទៅ។
ពលរដ្ឋស្នើឲ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដាក់វិធានការទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលាបើពុំទេព្រៃឈើពិតជាវិនាសហិនហោចពុំខាននៅថ្ងៃអនាគត សូមបញ្ជាក់ថាម្ចាស់រថយន្តដឹកឈើមានឈ្មោះ បូ ភេទប្រុស៕