អាមេរិកបានប្រកាសថា សង្គ្រាម វាយប្រហារទៅលើក្រុមអ៊ិស្លាមបង្កើត រដ្ឋនៅស៊ីរី និងអ៊ីរ៉ាក់អូសបន្លាយជាច្រើន ឆ្នាំ មិនខុសពីសង្គ្រាមវាយប្រហារនៅ ប្រទេសអាហ្វហ្គានីស្ថាននោះឡើយ ។
តាមរបាយការណ៍មួយបានបង្ហាញឱ្យ ឃើញថា ក្នុងសង្គ្រាមវាយប្រហារនោះ អាមេរិកត្រូវចំណាយប្រាក់ជាច្រើន ពោលគឺ១វិនាទី អាមេរិកត្រូវចំណាយ យ៉ាងតិច៨៧ដុល្លារសម្រាប់ការវាយ ប្រហារទាំងនោះ ។ ចំនួនទាំងនោះអាច នឹងកើនឡើងជាបន្ដទៀត ប្រសិនបើពល រដ្ឋអាមេរិកគាំទ្រឱ្យពង្រីកការវាយ ប្រហារជាទ្រង់ទ្រាយធំទៅលើក្រុមអ៊ិស្លាម បង្កើតរដ្ឋ(IS) ។
ក្នុងការវាយប្រហារតាមដែនអាកាស ជាលើកដំបូងកាលពីដើមសបា្ដហ៍នេះ អាមេរិកបានប្រើប្រាស់កាំជ្រួចមីស៊ីល ប្រភេទ Tomahawk ដល់ទៅ៤៧ដើម ដោយក្នុងមួយដើមមានតម្លៃ ១,៥៩ លានដុល្លារ ។ កាំជ្រួចមីស៊ីលនោះបាន បាញ់ចេញពីនាវាចម្បាំង USS arleigh burke ដែលកំពុងតែឈរជើងនៅតំបន់ ឈូងសមុទ្រអារ៉ាប់ ។
ការវាយប្រហារ នោះដោយមានការចូលរួមពីយន្ដហោះ ចម្បាំងបំបាំងកាយជំនាន់ទី៥ F-22 ផង ដែរ ។ ការប្រើប្រាស់យន្ដហោះនោះគឺ ត្រូវចំណាយប្រាក់យ៉ាងតិច៦៧ពាន់ ដុល្លារក្នុងមួយម៉ោង ។
ក្នុងរយៈពេល៣ថ្ងៃដែលអាមេរិក វាយប្រហារ កម្លាំងទាហានអាមេរិក បានសម្លាប់ក្រុមឧទ្ទាមអ៊ិស្លាមIS៧០ នាក់ និងបំផ្លាញទីតាំងចម្រាញ់ប្រេងជា ច្រើនកន្លែងរបស់ក្រុមIS នៅក្នុងប្រទេស ស៊ីរី ។
ដោយសារតែការចំណាយយ៉ាងច្រើន សម្រាប់សង្គ្រាមវាយប្រហារទៅលើ ក្រុមអ៊ិស្លាមបង្កើតរដ្ឋ ពលរដ្ឋអង់គ្លេស បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹង ការចូលរួមវាយប្រហារពីកម្លាំងទាហាន អង់គ្លេស ក្រោយពេលនាយករដ្ឋមន្ដ្រី លោកដេវីដ កាមរ៉ុន ប្រកាសថា អង់ គ្លេសបានត្រៀមលក្ខណៈចូលរួមក្នុង សង្គ្រាមនោះ ។
នាយករដ្ឋមន្ដ្រីអង់គ្លេសបានប្រកាស នៅក្នុងមហាសន្និបាតអង្គការសហប្រជា ជាជាតិថា ក្រុម IS ជាគ្រោះថ្នាក់ដល់ ពិភពលោកទាំងមូល ដូច្នេះពិភពលោក ត្រូវតែសហការរួមកម្លាំងកម្ចាត់ក្រុម នោះចេញ ។
ក្រុមសម្ពន្ធមិត្ដប្រឆាំងការធ្វើសង្គ្រាម នៅក្នុងប្រទេសអង់គ្លេសបាននាំគ្នា ដង្ហែក្បួនបាតុកម្មទាមទាររដ្ឋាភិបាល លុបចោលគម្រោងចូលរួមនឹងសកម្ម ភាពវាយប្រហារទាំងនោះ ។ ការវាយ ប្រហារនោះមិនអាចរារាំងសកម្មភាព របស់ក្រុមIS នោះឡើយ ហើយធ្វើឱ្យពួក គេកាន់តែសាហាវ និងត្រូវខាតបង់ទ្រព្យ សម្បត្ដិជាច្រើននៅក្នុងសង្គ្រាមនោះ ។
រដ្ឋាភិបាលអង់គ្លេសនឹងមិនចូលរួម វាយប្រហារនៅក្នុងប្រទេសស៊ីរីនោះ ឡើយ ដោយមិនទទួលបានការគាំទ្រពី ប្រធានាធិបតីស៊ីរីបាសា អាល់អាសាដ ប៉ុន្ដែលោកកាមរ៉ុន នឹងបញ្ជូនទាហាន វាយប្រហារក្រុមIS នៅប្រទេសអ៊ីរ៉ាក់ វិញ 9
URGENT! US And Arab Allies Attack ISIS Targets In Syria