លោកស្រី ឡេង ចាន់ណា អំពាវនាវដល់ បងប្អូន អតីតពលករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវ ចូលរួមគាំទ្រដល់សមាគមន៍ ដើម្បីសហគមន៍យើងមានការរីកចំរើនទាំងអស់គ្នា

0

            (កំពង់ធំ)÷នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោកស្រីឡេង ចាន់ណា ប្រធានសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ និងសមាជិកសមាជិការបានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដែលមានការអញ្ជើញចូលរួម របស់លោកអធិការស្រុក និងអាជ្ញាធរភូមិឃុំផងប្រមាណជិត២០០នាក់ផងដែដែរ ។         ថ្លែងនៅក្នុងឱកាសនេះលោកស្រីប្រធានបាន អំពាវនាវដល់យុវជន បងប្អូនអតីតពលករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវ ចូលរួមគាំទ្រដល់សមាគម ដើម្បីសហគមន៍យើងមានការរីកចំរើនទាំងអស់គ្នា។   លោកស្រី ឡេង ចាន់ណា ប្រធានសមាគម បានបញ្ជាក់បន្ថែមថា សមាគមនឹងខិតខំ យកបញ្ហាផ្សេងៗដែលសហគមន៍បានលើកឡើងទៅធ្វើការពិភាក្សានិងដោះស្រាយ ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព ពលរដ្ឋតាមរយៈការផ្តល់ការងារ ជាពិសេសដល់បង ប្អូន អតីតពលករ ឱ្យប្រសើរឡើវិញ។ លើសពីនេះ សមាជិក សមាជិការសមាគមន៍នឹងទទួលបាននូវ សិទ្ធិគាំពារពិសេសពីសមាគមន៍ ហើយនឹងទទួលបានឱការងារពីសមាគមន៍ថែមទៀត ពិសេសយុវជន និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។            ជាមួយនេះផងដែរ លោកស្រី ឡេង ចាន់ណា បានជំរុញផលិតភាពការងារតាមគ្រួសារ ដែលអាចនាំឲ្យយើងអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចគ្រួសារនិងសហគមន៍ទាំងមូលឱ្យបានល្អប្រសើរឡើងបាន ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ ថែមទៀត។         គួរបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានេះ អាជ្ញាធរមូលដ្ឋានមានសេចក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំសមាគមដែលបានចុះបំពេញការងារទាក់ទងទៅនឹងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវ: ពង្រឹងសមត្ថភាពជំនាញដើម្បីមុខរបរក៏ដូចជាការស្វែងរក និងផ្តល់ឱកាសការងារដល់យុវជន ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិឃុំនានានៅក្នុងស្រុកស្ទោង ដែលមានបំណងចង់លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ខ្លួន តាមរយការទទួលបានឱកាសការងារផ្សេងៗពីសមាគម ។