កម្លាំងចម្រុះ បានចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុច ចាប់ពីដងទង់ដល់សាពាង ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

0

កំពង់ធំ÷ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង  ជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបទ ល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផលជាក់ស្ដែងនៅនឹងកន្លែង ដែលបងប្អូនប្រជានេសាទនៅតែនេសាទហួសដែនកំណត់ និងប្រើជាលក្ខណៈទ្រង់ទ្រាយធំ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ក្នុងនោះផងដែរក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ។  លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង  ជាប្រធានក្រុមការងារ
បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុច ចាប់ពីដងទង់ ដល់សាពាង ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទរបាំងសាច់អួនខុសក្រឡានិងលើសប្រវែងនៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន០២របាំង ប្រវែង៧០០ម៉ែត្រ លូសាច់អួនចំនួន០៨ មាត់ឡុកសាច់អួនចំនួន០៥គ្រឿង  បង្គោលឈើចំនួន៣០០ដើម  ត្រីចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់២០គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ប្រចាំការនៅកន្លែង  ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងប្រេងមកប្រគល់ជូនក្រុមការងារឃុំពាមបាង រួមមាន÷អង្ករ២៥០គីឡូក្រាម
មី១០កេស ត្រីខ០១កេសធំ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ទឹកសុទ្ធ១០កេស និងប្រេងសាំង២៥០លីត្រ។