ពលរដ្ឋនិងកុមារ២២នាក់ ត្រូវនគរបាលវរការពារព្រំដែនគោក៨១៥និងនគរបាលប៉ុស្តិ៍បឹងបេងឃាត់យកមកអប់រំ ខណ:ដែលព្យាយាមឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

0

បន្ទាយមានជ័យ: ពលរដ្ឋនិងកុមារ២២នាក់ ត្រូវនគរបាលវរការពារព្រំដែនឃាត់យកមកអប់រំ ខណ:ដែលព្យាយាមឆ្លងដែនខុសច្បាប់ចូលប្រទេសថៃកាលពីថ្ងៃទី ១៤ ធ្នូ ២០២២។ការឃាត់ខ្លួននេះដែរដោយទទួលបានការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលតាមព្រំដែនត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ និងត្រូវបង្ក្រាបរាល់បទល្មើឆ្លងដែនគ្រប់ប្រភេទ។កម្លាំងប៉ុស្តិ៍ចំបក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចាត់តាំងលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងទទួលទិសប៉ុស្តិ៍ចំបក់ និងលោកវរសេនីយ៍ត្រី ប៊ុន គុណ នាយប៉ុស្តិ៍ចំបក់បាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន ២២នាក់ (ស្រី០៩នាក់ កុមារ០៥នាក់) បម្រុងលួចឆ្លងដែនខសច្បាប់ទៅប្រទេសថៃ នៅចំណុចផ្ទះដែលម្ចាស់ទុកចោល មួយកន្លែងក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ពលរដ្ឋទាំងនេះត្រូវបានស្ទាក់ឃាត់យកមកសួរនាំ និងអប់រំ ខណះពួកគាត់ត្រូវបានមេខ្យល់យកមកបោះបង់ចោលនៅព្រំដែន និងពួកគាត់បានព្យាយាមឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់។ ពលរដ្ឋទាំងនោះមកពីខេត្តចំនួន ០៤គឺ:១-បន្ទាយមានជ័យ ១៣នាក់ ២-ឧត្តរមានជ័យ ០១នាក់ ៣.ខេត្តបាត់ដំបង ០៤នាក់ ៤.កំពង់ធំ ០៤នាក់។តាមការសួរនាំ ពួកគាត់ជិះរថយន្តឈ្នួលមកចុះនៅចំណុចផ្លូវចូលច្រកបឹងបេង រួចធ្វើដំណើរទៅឈប់សម្រាកក្នុងផ្ទះមួយកន្លែង (ដែលម្ចាស់ទុកចោល) ចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីផ្លូវជាតិ បំណងឆ្លងទៅប្រទេសថៃ (ស៊ីឈ្នួលកាប់អំពៅ) ។បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការនគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ឃិន គន្ធា