ចាស់ជរាដែលមានជីវភាពខ្វះខាត និងកុមារងាយរងគ្រោះចំនួន៣៥០គ្រួសារ បានទទួលអំណោយពីព្រះវិហារថ្មដាបាទីសភូមិស្មោញ

0

(កំពង់ធំ)÷ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោក យ៉ូន លីយុន ជាគ្រូគង្វេលព្រះវិហារថ្មដាបាទីស លោកស្រី លន់ សុភាព ជាក្រុមចលនាស្រ្តី ក្រុមជំនុំ ប្រជាពលរដ្ឋ និងក្រុមយុវជនបានរៀបចំពិធីខួបកំណើតព្រះយេស៊ូ និងចែកអំណោយដល់ចាស់ជរាចំនួន៣៥០គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។លោកស្រី លន់ សុភាព ក្រុមចលនាស្ត្រីបានលើកឡើងពីអបអរសាទរពិធីខួបកំណើតព្រះយេស៊ូគ្រីស្ទនិងប្រវត្តិកសាងព្រះវិហារព្រះវិហារថ្មដាបាទីសភូមិស្មោញ ព្រោះកន្លងមកគឺផ្ដើមចេញពីគ្រួសារគាត់តែម្ដង ដែលជាអ្នកផ្តួចផ្ដើមនិងស្វែងរកដៃគូ សប្បុរសជន អង្គការនានាជួយគាំទ្រនិងអភិវឌ្ឍព្រះវិហាររបស់គាត់ ឱ្យមានការរីកចម្រើននិងមានក្រុមជំនុំបានមកចូលរួមជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។លោក យ៉ូន លីយុន ជាគ្រូគង្វាលបានរៀបរាប់ពីការតស៊ូក្នុងការដឹកនាំក្រុមជំនុំមកថ្វាយបង្គំនៅព្រះវិហាររៀងរាល់សប្តាហ៍ ធ្វើឲ្យរូបខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងបំផុតក្នុងការផ្សព្វផ្សាយពីព្រះគម្ពីរទៅដល់ក្រុមជំនុំផ្សេងៗទៀតផងដែរ។ សម្រាប់អំណោយដែលចែកជូនដល់ចាស់ជរាដែលមានជីវភាពខ្វះខាត និងកុមារងាយរងគ្រោះមាន ៣៥០គ្រួសារ សប្បុរសជន និងក្រុមជំនុំនៅក្នុងព្រះវិហារយើងខ្ញុំផងដែរ។លោក យ៉ូន លីយុន ក៏បានបន្តទៀតថាការចែកចាយពីព្រះគម្ពីរដល់ក្រុមជំនុំនីមួយៗធ្វើឲ្យពួកគាត់ទទួលបាននូវភាពក្លាហានក្នុងការដឹកនាំ និងជួយផ្សព្វផ្សាយដល់ក្រុមជំនុំផ្សេងៗទៀតឱ្យមានការរីកចម្រើននិងមានភាពទទួលខុសត្រូវ។ សូមផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្រុមជំនុំទាំងអស់សូមចូលរួមសហការគ្នាឱ្យបានល្អក្នុងការផ្សព្វផ្សាយនូវព្រះគម្ពីរដល់មូលដ្ឋាន ដែលបងប្អូនកំពុងតែចូលរួមថ្វាយបង្គំតាមព្រះវិហាររៀងរាល់សប្តាហ៍។គួរបញ្ជាក់ផងដែរ អំណោយចែកជូនដល់ចាស់ជរាដែលមានជីវភាពខ្វះខាត ចំនួន៣៥០គ្រួសារមាន÷សារុងចំនួន១ និងសម្ភារៈមួយចំនួនទៀតផងដែរ។