រដ្ឋមន្ដ្រីគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី លោក Vladimir Stepanov បានឱ្យដឹងថា នឹងបញ្ជូនរថយន្ដដឹកជំនួបមនុស្សធម៌ លើកទី៤ចូលទៅចែកចាយដល់ពលរដ្ឋ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ។
កន្លងមកក្រសួងការបរទេសអ៊ុយក្រែន បានប្រឆាំងនឹងក្បួនរថយន្ដដឹកជំនួយរបស់ រុស្ស៊ី ចូលទៅកាន់ភាគខាងកើតអ៊ុយក្រែន ដោយមិនមានការអនុញ្ញាតពីរដ្ឋាភិបាល ទីក្រុងគៀវ ក៏ដូចជាមិនឆ្លងកាត់ការ ត្រួតពិនិត្យពីឆ្មាំព្រំដែនអ៊ុយក្រែននោះ ឡើយ ។
ក្បួនរថយន្ដដឹកជំនួយលើកទី៣ បានចូលទៅដល់ទីក្រុងលូហ្គាន់ និង ដូណេស្ដ៍ កាលពីថ្ងៃទី២០ ខែកញ្ញា ដោយ ដឹកស្បៀងអាហារសម្ភារប្រមាណ២ពាន់តោន រួមជាមួយម៉ាស៊ីនភ្លើង៦០០គ្រឿង។
ជាមួយក្បួនរថយន្ដដឹកជំនួយមនុស្ស ធម៌លើកទី៤ ក្រសួងគ្រប់គ្រងគ្រោះ អាសន្នរុស្ស៊ីបានត្រៀមលក្ខណៈបញ្ជូន សម្ភារសម្រាប់រដូវរងានាពេលខាងមុខ ក្នុងការជួយដល់ពលរដ្ឋគេចផុតពីផល ប៉ះពាល់ពេលរដូវរងាមកដល់ ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធប្រទេសអ៊ុយក្រែននោះដែរ ប្រធា នាធិបតី ប៉េត្រូប៉ូរ៉ូ សេនកូ ប្រកាសថា លោកនឹងលើកឡើងពីគោលនយោបាយ កែទម្រង់សេដ្ឋកិច្ចសង្គមជាទ្រង់ទ្រាយធំ ដើម្បីជួយដល់ប្រទេសដែលជាអតីត សហភាពសូវៀត ដូចអ៊ុយក្រែនក្លាយជា សមាជិកពេញលេញរបស់សហគមន៍ អឺរ៉ុបក្នុងអំឡុងពេល៦ឆ្នាំខាងមុខ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នក សារព័ត៌មាននៅទីក្រុងគៀវ ប្រធានាធិប តី ប៉ូរ៉ូ សេនកូ ប្រកាសថា លោកនឹង លើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមក្នុងរយៈពេល២០១៤- ២០២០ ក្នុងនោះមានការកែទម្រង់ច្បាស់ លាស់មួយ ជាការត្រៀមលក្ខណចូលជា មួយសហគមន៍អឺរ៉ុបក្នុងរយៈពេល៦ឆ្នាំ ខាងមុខ ។
គម្រោងរបស់ប្រធានាធិបតីអ៊ុយក្រែន ក្នុងការចូលជាមួយសហគមន៍អឺរ៉ុប គឺ ដើម្បីបញ្ចប់សកម្មភាពការទាមទារ ផ្ដាច់ខ្លួនពីពលរដ្ឋតំបន់ភាគខាងកើត ដែលនិយមនិយាយភាសារុស្ស៊ី