ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ លុបឈ្មោះ​ឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ ចេញពី​ក្របខណ្ឌ កងទ័ព​

0

ឧត្តមសេនីយ៍ឯក នៃ​កងយោធពល​ខេ​មរ ភូមិន្ទ និង​ជា​មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រឹត្យ បញ្ចប់​ក្របខណ្ឌ​ជា​មន្ដ្រី​កងយោធពល​ខេមរភូមិន្ទ​ហើយ ។​
​យោង​តាម​ព្រះរាជក្រឹត្យ​​ចុះ​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៤ កន្លងទៅនេះ ចុះ​ហត្ថ លេខា​ដោយ​សម្ដេច​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រមុខរដ្ឋស្ដីទី បាន​សម្រេច​លុបឈ្មោះ​ឧត្ដម សេនីយ៍​ឯក ខូវ​សម្បត្ដិ អត្ដ​លេខ ០០៤៣២៦ ចេញពី​ក្របខណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ។​5a
​ព្រះរាជក្រឹត្យ​ខាងលើនេះ ត្រូវបាន​គេ​ឃើញ​បង្ហោះ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន តែ​គេ​មិន​បាន​ដឹង​មូលហេតុ​និង​រឿងរ៉ាវ​ពិត នៃ​ការចេញ ព្រះរាជក្រឹត្យ​លប់ឈ្មោះ​ឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ​ចេញពី​ក្រប​ខណ្ឌ​កងយោធពល​ខេមរភូមិន្ទ ខាងលើ​នេះ​នោះ​ឡើយ ។ ប៉ុន្ដែ​គេ​គ្រាន់តែ​ដឹងថា កន្លង​មក​ឧត្ដមសេនីយ៍ ខូវ សម្បត្ដិ ក្រៅពី​មានមុខ​របរ​រកស៊ី​ធំ​ដុំ​មួយចំនួន​នោះ​លោក​ក៏​មាន​តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​ដែរ ។ ពាក់ព័ន្ធ​ទៅនឹង​ព្រះរាជក្រិត្យ​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​កងទ័ព​ខាងលើ​នេះ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ កញ្ញា នេះ​ក្រុមការងារ​យើង មិន​អាច​ធ្វើ​ការសាកសួ​រ​ព័ត៌មាន​ឱ្យដឹង​ជា​ផ្លូវការ​នៅឡើយ​នោះទេ ៕