ពាក់​ស្បែក​ជា​អ្នកកាន់កា​ត​កាសែត​ក្នុងស្រុក ទៅធ្វើ​ជំនួញ​ឈើ​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​

0


ខេត្តក្រចេះ​៖ អ្នកកាន់កា​ត​កាសែត​ក្នុងស្រុក​មួយចំនួន កំពុង​លាប​ពណ៌​បន្លំ​ពាក់ ស្បែក​ជា​អ្នកកាសែត​ទៅធ្វើ ជំនាញ​ឈើ​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន​កា​ល ពី​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៤​នៅ​ចំណុច​ក្បែរ​ទី​បញ្ជា​រកា​កង រាជ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ

រថយន្ត​សាំង​យ៉ុង​មួយគ្រឿង ត្រូវបាន​គេ​ដឹងថា ជា​របស់ អ្នក កាន់​កាត​កាសែត​ក្នុងស្រុក ម្នាក់ លួច​ដឹកឈើ​ប្រណិត​ជាច្រើន​សន្លឹក ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​០៧A ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់ចាប់ បាន នៅ​ចំណុច​ខាងលើ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​យ៉ាង​ច្បាស់កា​នោះ ។​IMG-20140927-WA0002

 

ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​ខាងលើនេះ​គឺ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្មរ​គ្រែ បាន​សហការ​ជាមួយ​កម្លាំង យោធា ខេត្ត ហើយ​បន្ទាប់ពី​ស្ទាក់​ចាប់បាន​រថយន្ត​នោះ​អ្នកបើកបរ​និង​ព្រូរ​ម្នាក់ទៀត​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ឈើ​នេះ​ជា​របស់ លោក ភ​ណ្ឌ័ អ្នកកាន់កា​ត​កាសែត​ក្នុង ស្រុក​ម្នាក់ ដែល​បាន​លាប​ពណ៌​យកឈ្មោះ​ជា​អ្នកកាសែត​ទៅធ្វើ​ជំនួញ​ឈើ​ខុស ច្បាប់ ។​

 

នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​មិនបាន​ចាប់​មនុស្ស​ណា​ម្នាក់​នោះទេ ដោយ មានកា​ភ័យខ្លាច អ្នកបើកបរ​និង​ព្រូ​ម្នាក់​នោះបាន​រត់គេចខ្លួន​បាត់ រីឯ​រថយន្ត​និង​ឈើប្រណិត​ជាច្រើន​សន្លឹក​គឺ សមត្ថកិច្ច​បាន​អូស​យកទៅ​រក្សាទុក​នៅ​ថ្នាល់​បណ្តុះ កូនឈើ​ខ្សា​រ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ។

 

គួប​ញ្ចា​ក់ថា​រយះពេល​ប្រមាណ​ជា​២​ខែ​មុន​សមត្ថកិច្ច​ចាប់​ចាប់​រថយន្ត​កាមរី​ហើម របស់​ឈ្មួញ​ខាងលើ ដែលមាន​ដាក់​ផ្លាកសញ្ញារ ( Logo ) របស់​ក្រសួង​ព័ត៌មាន​នៅតាម​រថយន្ត ដើម្បី​លាប​ពណ៌​បាំង​ភ្នែក​សមត្ថកិច្ច ។ ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ឈ្មួញ​អស់​លក្ខ​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ របស់​សមត្ថកិច្ច ចាប់​បង្ក្រាប​បានជា​បន្ត​រ​បន្ទាប់ ។ phon sokcheat