​សន្ទុះ​ពលករ​ចំណាក់ស្រុក​ខ្មែរ កំពុង​សម្រុក​ចេញ​តាម​ច្រករបៀង ដូច​ទឹកបាក់​ទំនប់​គ្មាន​ការ​ ​ទប់ស្កាត់​

0

​ក្រុង​ប៉ោយប៉ែត​៖
​សន្ទុះ​ពលករ​ចំណាក់ស្រុក​ខ្មែរ កំពុង​សម្រុក​ចេញ​តាម​ច្រករបៀង និង​ច្រក​អន្តរជាតិ​ដូច​ទឹក​
​បាក់​ទំនប់​អឹ​ចឹ​ង ខ​ណះ​ពេលនេះ​គេ​ស​ង្គេ​ត់​ឃើញ ប៉ូលិស​និង​ទា​ហ៊ាន​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​
​កម្ពុជា​ថៃ កំពុងមាន​រាសី​ឡើង​ខ្ពស់បំផុត ស្រប​ពេលដែល​ពលរដ្ឋ​របស់​យើង បាន​ចូលរួម​
​ប្រា​រព​ពិធី​កាន់បិណ្ឌ​ដែលមាន​រយះពេល​១៥​ថ្ងៃ​រួចមក ហើយក៏​នាំគ្នា​សម្រុក​ទៅ​ប្រទេស​ថៃ​វិញ​
​យ៉ាងគំហុក​តែម្តង​។​CIMG9055
​គួ​រំលឹក​ដែលថា មុនពេល​ចូល​ភ្ជុំបិណ្ឌ​ដែលជា​ទំនៀមទម្លាប់​របស់​ដូនតា​ខ្មែរ​យើង ដែលមាន​យូ​
​លង់​មកហើយ​នោះ ដូច​ឆ្នេះ​ពលរដ្ឋ​ខ្មែរ​យើង​ម្នាក់ៗ​មិន​ថា​នៅក្រៅ​ប្រទេស រឺ​នៅក្នុង​ប្រទេស​
​នោះទេ តែងតែ​មកជួបជុំ​បងប្អូន​សាច់ញាតិ​តាម​ស្រុកកំណើត​របស់ខ្លួន ដើម្បី​រួមគ្នា​ធ្វើបុណ្យ​ភ្ជុំ​
​បិណ្ឌ ក្នុង​គោលបំណង​ឧទ្ទិស​កុសល​ជូន​ញាតិ​ទាំង​៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ ដោយ​
​ឡែក​គេ​ក៏បាន​ស​ម្គ​ល់​ឃើញ ពលករ​ខ្មែរ​ស្របច្បាប់​និង​មិន​ស្របច្បាប់​បាន​សម្រុក​មក​ស្រុក​
​កំណើត​វិញ ដើម្បី​ចូលរួម​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ខាងលើ​នោះ ។​CIMG9078 - Copy - Copy
​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ចេញពី​ស្រុកកំណើត​របស់ខ្លួន ក្នុង​គោលបំណង​សម្រុក​ទៅ​
​ប្រទេស​ថៃ​តាម​ការអូសទាញ​របស់​សាច់ញាតិ​ដែលជា​ពលករ​ធ្លាប់​រកស៊ី​នៅ​ប្រទេស​ថៃ ហើយ​
​បាន​វិល​មក​ស្រុកកំណើត​វិញ​នៅ​រដូវ​ភ្ជុំបិណ្ឌ​ហើយក៏​អូសទាញ​សាច់ញាតិ​របស់ខ្លួន​ទៅជា​មួយ​
​នោះ ក្រោយមក​ពលរដ្ឋ​ទាំង​នោះបាន​លើកឡើងថា នៅតាម​ច្រករបៀង​អូ​បី​ជាន់ ដែលជា​តំបន់​
​របស់​ទា​ហ៊ាន​គ្រប់គ្រង​រហូតមកដល់​តំបន់​ប៉ូលិស ការពារ​ព្រំដែន​គោក​១៩៩ ប៉ែក​ខាងជើង​
​ក្រុង​ប៉ោយប៉ែត និង​ប៉ែក​ខាងត្បូង​ក្រុង​ខាងលើ

រហូត​ទៅដល់​ស្រុក​ម៉ាឡៃ​គឺ​អស់លោក​សមត្ថ​កិ​
​ច្ច​ខាងលើ​នោះ គាត់​ទា​លុយ​ក្នុង​ម្នាក់​២​ពាន់​បាត​ឡើងទៅ ពលរដ្ឋ​ទាំង​នោះបាន​បន្តទៀតថា ពេលដែល​ពួកគាត់​វិល​មក​ស្រុកកំណើត​វិញ​ក្នុង​រដូវ​បុណ្យទាន​ម្តងៗ​កន្លងទៅ តាម​ច្រករបៀង​
​និង​ច្រក​អន្តរជាតិ គឺ​អស់លោក​សមត្ថកិច្ច​ខាងលើ គាត់​តែងតែ​គៀប​ស​ង្គ​ត​ពី​ពលរដ្ឋ​របស់​ខ្លូន​
​ដោយ​មិន​ខ្វល់​ថា អ្នកនោះ​ក្រ​រឺ​មាន​ឡើយ ពលរដ្ឋ​បាន​បន្តទៀតថា ទង្វើរ​បែបនេះ​មិនដែល​
​ឃើញ​ថ្នាក់ដឹកនាំ​ខាងលើ​ណាមួយ​ដាក់​វិធានការ​ក្តៅ​ទៅលើ​មន្ត្រី​សមត្ថកិច្ច​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​នោះឡើយ ទំនងជា​ថ្នាក់លើ​មាន​ភាគហ៊ុន​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន​ទេ​ដឹង ទើប​CIMG9051
​សកម្មភាព​ជំរិត​យកលុយ​ពី​ពលករ​ខ្មែរ​កើតមាន​យ៉ាងគំហុក​រាល់ថ្ងៃ​បែបនេះ ពលរដ្ឋ​ទាំងនោះ​
​ក៏បាន​សំណូមពរ​ទៅដល់​ថ្នាក់ដឹកនាំ​នៃ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​មេត្តាជួយ​មើល​
​កូនចៅ​ក្រោម​ឧ​វ៉ាត​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន​ផង ព្រោះ​អ្នក​ដែល​ចេញទៅ​ប្រកបមុខរបរ​ទៅ​
​ប្រទេស​ថៃ​នោះ គឺជា​ខ្មែរ​ដូចគ្នា​សុទ្ធសាធ​ឯណោះ ដោយឡែក​មន្ត្រីប៉ូលិស​ព្រំដែន​គោក​មួយ​ចំ​
​នួន​បាន​ខ្សឹបប្រាប់​កម្ពុជា​ថ្មី​ថា ចំពោះ​សមត្ថកិច្ច​ប៉ូលិស​មិនដែល​ហ៊ាន​ទៅយក​លុយ​ពី​ពលករ​
​ដូច​ការចោទប្រកាន់​នោះទេ ភាគច្រើន​ពេលដែល​គេ​ឃើញ​ពួកគាត់​លួច​ឆ្លងដែន​ទៅ​ថៃ​
​ពេលយប់​រឺ​ពេល​ថ្ងៃ​គឺ​គេ​ហៅ​អប់រំ​ណែនាំ អោយ​ពួកគាត់​វិល​ទៅ​ស្រុកកំណើត​វិញ​តែប៉ុណ្ណោះ​៕
ដោយផន សុខជាតិCIMG9050 - Copy - Copy