ខេត្តបន្ទាយមាមជ័យ
ម្តាយនិងឪពុកទៅរកសីុនៅប្រទេសថៃទុកកូនឲ្យនៅជាមួយយាយនៅស្រុកខ្មែរយាយរវល់ជាប់ដាំស្លទុកចៅចោលប្រហែសតែមួយភ្លេតចៅដើរទៅស្រះមុខផ្ទះក៏លង់ទឹកស្លាប់យា៉ងអណោចអធម៍។ក្មេងស្រីដែលលង់ទឹកស្លាបនោះនៅវេលាម៉ោង ៤.៣០ នាទីល្ងាច ថ្ងៃទី ២៦.កញ្ញា.២០១៤នៅស្រះឆ្ងាយពីមុខផ្ទះមានចំងាយប្រហែល២០ម៉ែត្រ ស្ថិតនៅភូមិរង្វាន ឃុំចំណោម ស្រុមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោករស់សំបូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថា ក្មេងលង់ទឹកស្លាប់មានឈ្មោះ សៀមវិស័យ ភេទ ស្រី អាយុ ១ឆ្នាំ
បានមករស់នៅជាមួយនិងយាយនៅភូមិរង្វានលិចឃុំចំណោមស្រុកមង្គលបូរីខរត្តបន្ទាយមានជ័យ ចំណែកយាយក្មេ ងស្រីមាន ឈ្មោះ សែម សាម៉ុន អាយុ ៥៥ ឆ្នាំ ។លោករស់សំបូបាននិយាយបន្តថាមុនពេលកើតហេតុនោះ នៅពេលយាយកំពុងដាំបាយទុកចៅស្រីចោលលុះក្មេងស្រីនោះបានដើរទៅមុខផ្ទះដែលមានចំងាយ២០មែ៉ត្រពីផ្ទះក៏ធ្លាក់ទឹកស្រះ
នៅខាងមុខផ្ទះ បណ្តាលអោយលង់ទឹកស្លាប់ភ្លាមយ៉ាងអណោចអធម៍ដោយពុំអាចជួយសង្គ្រោះអាយុជីវិតបានឡើយ។ ចំណែក ឪពុក និងម្តាយក្មេងរងគ្រោះ បាននាំគ្នាទៅរកសុី នៅប្រទេសថៃ ទុកកូនអោយម្តាយមើលសពក្មេងស្រីត្រូវបានយាយចាត់ចែថយកទៅធ្វើបុណ្យតាមប្រពៃណីក្នុងថ្ងៃនោះផងដែរ៕ប៊ុនរិទ្ធី




































