ខេត្តកពង់ស្ពឺ ៖ យុវជនចំនួន២នាក់ ត្រូវបានរថយន្តបើកបុកយ៉ាងពេញទំហឹងលើផ្លូវស្ថិតជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ ៣៣-៣៤ ត្រង់ចំណុចមុខ ភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចខាងលើនេះ បានកើតមានឡើងកាលពីវេលាម៉ោង១៨ និង ៥០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ដែលបណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ និងម៉ូតូមួយគ្រឿងខូចខាតធ្ងន់ ។
សមត្ថកិច្ចបានប្រាប់ថា ជនរថគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចនោះ មានឈ្មោះអ៊ឹន តូច ភេទ ប្រុស អាយុ ២១ឆ្នាំស្លាប់ មានទីលំនៅភូមិអូរំចេក ឃុំសែនដី ស្រុកសំរោងទង និងម្នាក់ទៀតឈ្មោះរុន សារ៉ូតនៅភូមិ-ឃុំជាមួយគ្នា របួសធ្ងន់ ។ ប្រភពបន្តថា ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B.6967 ធ្វើដំណើរមកពីទិសលិចទៅកើត បានបុកជាមួយរថយ្តម៉ាកកូរ៉េ ពណ៌សរ ពាក់ស្លាក កណ្តាល 2A.3108 អ្នកបើកបរមិនស្គាល់ឈ្មោះ បានចុះរត់គេចខ្លួនបាត់ ក្នុងទិសដៅបញ្ច្រាស់គ្នា ។
សាក្សីបានរៀបរាបថា មុខពេលកើតហេតុពួកគាត់ បានឃើញម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅជិះគ្នា២នាក់ ធ្វើដំណើរយ៉ាងលឿន មកពីទិសខាងលិច ទៅកើតលុះដល់ចំណុចផ្លូវចូលភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង ធ្វើដំណើរពីកើតទៅលិចបញ្ច្រាស់ទិសគ្នា បានជ្រុកមកបុកជាមួយម៉ូតូជនរងគ្រោះពេញមួយទំហឹងអូសជាច្រើនម៉ែត ដែលបណ្តាលឱ្យមនុស្សស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរបំផុត ។ សាក្សីបន្តថា បន្ទាប់ពីកើតហេតុអ្នករងរបួស ត្រូវ បានបញ្ជូនទៅសង្គ្រោះអាយុជីវិត ក្នុងមន្ទីរពេទ្យក្រុងភ្នំពេញ ហើយវត្ថុតាងត្រូវបានប៉ូសិសចរាច ស្រុកសំរោងទងប្រមូលយកទៅរក្សាទុក កសាងសំណុំរឿងតាមនិតិវិធ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
មន្ត្រីប៉ូលិសចរាចបានបញ្ជាក់ថា រាល់ពេលកើតមាន ករណីគ្រោះថ្នាក់់ចរាច ច្រើនតែបណ្តាលមកពីមូលហេតុ អ្នកបញ្ជាយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ មិនចេះអព្យាស្រ័យគ្នាទៅវិញទៅមក មិនគោរពច្បាប់ចរាច ជាពិសេសបើកបរ ក្នុងល្បឿនលឿនហួសកំណត់ ក្នុងស្ថានភាពផ្លូវតូចចង្អៀតផងដែរ ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសកំពុងសម្រាក់ក្នុងមន្ទីរពេទ្យ សង្គ្រោះបន្ទាន់ ។ ចំណែកវត្ថុតាង សមត្ថកិច្ចប្រមូលយកទៅរក្សាទុក និងកសាងសំណុំរឿងដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់ ៕ដោយផន សុខជាតិ




































