ជ​នស​ង្ស​យ័​ម្នាក់​ដែល​បាន​យក​កាំភ្លើង​AK ១​ដើម មក​ផ្លុ​ង​ចោល​នៅមុខ សាលាស្រុក​សំរង​ទង​ពេលនេះ​ចាប់បាន​ហើយ​

0

​កំពង់ស្ពឺ​=​ជ​នស​ង្ស​យ័​ដែល​បាន​យក​កាំ​ង​ភ្លើង AK47 ចំនួន ១​ដើម​មក​ផ្លុ​ង ចោល​នៅ​សាលាស្រុក ក្បែរ​របង​ខាងក្រៅ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ពី​សមត្ថកិច្ច និង​មន្ត្រី​ក្នុង​សាលាស្រុក ពេលនេះ​ជនល្មើស​ត្រូវបាន​បាន ប៉ូ​លី​ស៏​ស្រុក​ភ្នំស្រួច​ចាប់បាន​ហើយ
​ករណី​ចាប់បាន​នេះ​គឺ​នៅ​ថ្ងៃទី​២៦​ខែ​៩​ឆ្នាំ​២០១៤​ប៉ូ​លី​ស៏​ស្រុក​ភ្នំស្រួច​បាន​ចាប់បាន​ជ​នស​ង្ស​យ័​ដែល​បាន​ហែក​គុក​រត់់​មានឈ្មោះ សោម សាវ​ន្ត័ ហៅ​តឿ ។ សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៤ ស​ង្ស​យ័ ម្នាក់​មានឈ្មោះ សោម សាវ​ន្ត័​ហៅ​តឿ ខាងលើ ដែល​ប៉ូ​លី​ស៏ ស្រុក​សំរោង​ទង​បាន​ចាប់ ក្នុង​ហេតុ​ការ​ណ៏​បង្ក្រាប​គ្រឿងញៀន​ហើយ​ត្រូវបាន​រត់ រួច​ចេញពី​កន្លែង​ឃុំឃាំង របស់​ស្នងការ​ខេត្ត​ទាំង​គ្មាន​ហេតុផល តែ​ពេលនេះ​ត្រូវបាន​ចាប់​យកមក វិញ ហើយ​។​IMG-20140927-WA0001 - Copy
​ហើយ​កាំភ្លើង​នេះ​ជន​ស​ង្ស​យ័​បាន​យកមក​ផ្លុ​ង​ចោល​នៅមុខ​សាលាស្រុក​នេះ​ជា​យូរ​មកហើយ​តែ​ខាង​សមត្ថកិច្ច​មិនទាន់​ហ៊ាន ទម្លាយ​ព​ត៏​មាន ដោយ​រងចាំ​ចាត់ការ ជ​នស​ង្ស​យ័​ជាមុនសិន​ទើប​អនុញ្ញាតិ​ឲ្យ​មានការ ផ្សព្វផ្សាយ ។​ប៉ុន្តែ​មកដល់ពេលនេះ​ជ​នស​ង្ស​យ័​ត្រូវបាន​គេ​ដឹងថា​បាន​រត់គេចខ្លួន បាន​មួយ​រយះ​បាត់​បន្ទាប់មក​ប៉ូ​លី​ស៏​ស្រុក​ស្រុក​ភ្នំស្រួច​ចាប់បាន​ហើយ​បញ្ជូនមក​ស្នងការ​នគ​របាល​ខេត្ត​ជា​បន្ត ។​IMG-20140927-WA0003 - Copy
​យោងតាម​ប្រភព​ព​ត៏​មានបាន​ឲ្យ​ដឹងថា ករណី​ផ្លុ​ង​កាំ​ង​ភ្លើង​ចោល​មុខ​សាលា ស្រុក​បាន​កើតឡើង​ដោយសារតែ​សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​ស៊ើប​ដឹងថា​បក្សពួក​ជន​ស​ង្ស​យ័​ដែល​ជាប់​ពាក់​ព​ន្ធ័​និង​គ្រឿងញៀន​បាន​លួចលាក់​ទុក​អាវុធ​ខុសច្បាប់​ក្នុង​ចេតនា​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​។​ទើប​កំលាំង​ប៉ូ​លី​ស៏​តាមដាន រហូត​ជន​ស​ង្ស​យ័​បានដឹងខ្លួន ហើយ​លួច​យកមក​ផ្លុ​ង​ចោល នៅមុខ​សាលាស្រុក ក្នុង​បំណង​ដោះ​បន្ទុក ។​
​បើ​យោងតាម​ចម្លើយសារភាព​របស់​ឈ្មោះ សោម សាវ​ន្ត័ ហៅ​តឿ កាលពី​កំលាំង​ជំនាញ​របស់​ប៉ូ​លី​ស៏​ស្រុក​សំរោង​ទង បាន​សាកសួរ​ជ​នស​ង្ស​យ័​បាន​ប្រាប់​ពី មុខសញ្ញា​លាក់​អាវុធ​ខុសច្បាប់ ដែល​បុគ្គល​ជា​ជន ស​ង្ស​យ័​នោះ មាន ឈ្មោះ ឈិន ផានិត អាយុ ភេទ​ប្រុស ២៨​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជ​នស​ង្ស​យ័​ត្រូវបាន​គេ​ដឹងថា​ជា​កូន​អតីត មន្ត្រី​ប៉េអឹម ដែល ទទួល​មរ​ណះ ភាព ជា​យូរ​មកហើយ (​ប៉ុន្តែ​ជន​ស​ង្ស​យ័​នេះ​ពេល កំពង់​ជាប់ឃុំ​រឿង​គ្រឿងញៀន​)​។​IMG-20140927-WA0002 - Copy
​ប្រភព​បាន​បញ្ជាក់ថា​ឈ្មោះ ឈិន ផានិត នេះ​ជា​មុខសញ្ញា​ប្រើប្រាស់​និង​ចែក ចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ក្នុង​មូលដ្ឋាន​រួមទាំង​ប្រើប្រាស់​លាក់​អាវុធ​ខុសច្បាប់ ដែល​កំលាំង​ជំនាញ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត ក្រោយពី​ចាប់ខ្លួន ទើប​ធ្លាយ​ដល់​រឿង​កាំភ្លើង​នេះ​។​
​រំលឹក​មុន​និង​ឈានដល់​ជ​នស​ង្ស​យ័​យក​កាំភ្លើង​មក​ផ្លុ​ង​ចោល ដោយសារតែ​ឈ្មោះ សោម សាវ​ន្ត័​ហៅ​តឿ ដែលជា​បក្សពួក ត្រូវ​ប៉ូ​លី​ស៏​ចាប់​រឿង​គ្រឿងញៀន ហើយ​ឆ្លើយ ប្រាប់​សមត្ថកិច្ច​ពី​រឿង​កាំភ្លើង លាក់ទុក​ក្នុង​ស្រះ​ទឹក ។​ក្រោយពី​ទទួលបាន​ព​ត៏ មាន​នេះ​សមត្ថកិច្ច បាន​នាំ​កំលាំង​ទៅ​រាវរក ក្នុង​ស្រះ​ទឹកតែ​ការរាវ​នាពេលនោះ មិនបាន​ឃើញ​ទេ​។ ក្រោយមក​ជន​ស​ង្ស​យ័ សោម សាវ​ន្ត័​ហៅ​តឿ បាន​ហែក​គុក​រត់​រួច ហើយ​ទៅ​លួច​រាវ រកឃើញ​កាំភ្លើង​ដែល​សមត្ថកិច្ច​តាមដាន យកមក​ផ្លុ​ង​ចោល នៅមុខ​សាលាស្រុក​សំរោង​ទង ហើយ​រូបគេ​បន្ត​រត់គេចខ្លួន​ទៅ​នៅ ស្រុក​ភ្នំស្រួច ទើប​ពេលនេះ​ប៉ូ​លី​ស៏​ចាប់បាន ។​
​ដូច​ពាក្យចាស់​លោក​ពោលថា (​កុក​វា​ភ្លេច​ជុង តែ​ជុង​វិញ​វា​មិន​ភ្លេច​កុក​ឡើយ​) ដូច​ក្នុង​ហេតុ​ការ​ណ៏​នេះ​ជ​នស​ង្ស​យ័​បាន​រត់​គេចខ្លួនបាត់​ហើយ​ថែមទាំង​បាន​យក​កាំ​មក​ផ្លុ​ង​ចោល​ទៀត តែ​មិនបាន​ប៉ុន្មាន គង់តែ​ជាប់អន្ទាក់​របស់​សមត្ថ​កិច្ច ដដែល ដោយសារ​រឿងនេះ​វា​ពាក់​ព​ន្ធ័​និង សន្តិសុខ ជាតិ​ទាំងមូល ។​
​មកដល់ពេលនេះ​មិនទាន់​ទទួលបាន​មានព​ត៏​មាន ដែលថា​ជន​ស​ង្ស​យ័​បាន​យក​កាំភ្លើង​អាកា AK 47 មួយ​ដើម គ្រាប់ ១២​គ្រាប់ បង់ ១ បាន​រំបង់​ផ្លាស់​ស្ទិ​ចព​ណ៏​ខ្មៅ មក​ផ្លុ​ង​ចោល​នៅក្នុង​បរិវេណ​សាលាស្រុក បាន​ស៊ើបសួរ​ដល់​ណា ហើយ​ចំលើយ​ជ​នស​ង្ស​យ័​សារភាព​បន្ថែម​បែបណា ដោយ​កម្ពុ​ជាថ្មី​បាន​ទាក់ទង​ទៅកាន់ ជំនាញ​របស់​ស្នងការ ប៉ុន្តែ​មិនមាន​ប្រភព​ណា អាច​ផ្តល់​ចំលើយ​ជាក់លាក់​ឡើយ គ្រាន់តែ​ប្រាប់ថា​ពិតជា​ចាប់បាន ជ​នស​ង្ស​យ័​ខាងលើ​មែន ៕​ដោយផន សុខជាតិIMG-20140927-WA0004 - Copy