កុមារី​អាយុ​១២​ឆ្នាំ​ឈឺ​ចូល​ព្យាបាល​នៅ​ពេទ្យ​គន្ធបុប្ផា​២​ដង​ហើយ​មិនជា​ឪពុកម្តាយ​ ​គ្មាន​លុយ​ព្យាបាល​ទៀត​ទេ​សំណូមពរ​សប្បុរសជន​ជួយសង្គ្រោះ​

0


​កំពង់ឆ្នាំង​៖​កុមារី​អាយុ​១២​ឆ្នាំ​ម្នា​ក់មាន​ជម្ងឺរបេង​កូនកណ្តុរ​រាំ​រ៉ៃ​ជាង​៣​ខែ​មកហើយ បច្ចុប្បន្ន​រូបនាង​ស្គម​រីង​រ៉ៃ ប្រៀប​ដូច​កុមារ​អត់បាយ​សម័យ​ប៉ុលពត នៅតែ​ស្បែក​ដណ្តប់​ឆ្អឹង ឪពុកម្តាយ​បាន​ខិតខំ​ព្យាបាល​ជម្ងឺ​កូន​រហូត​អស់​លុយ​ពី​ខ្លួន​ទៅហើយ​នៅតែ​មិនជា ដោយ​អាណិតអាសូរ​កូន ពួកគាត់​បាន​ណូមពរ​ដល់​អ្នកយក​ព័ត៌មាន​យើង​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ស្វែងរក​សប្បុរសជន​ដែលមាន​ក្តីមេត្តា​ករុណា មេត្តាជួយ​សង្គ្រោះ​ព្យាបាល​ជម្ងឺ​កូនស្រី ដែល​កំពុង​ប្រឈម​និង​សេចក្តីស្លាប់​ព្រោះ​អត់លុយ​ព្យាបាល​។​10176173_1635031916723185_8280169349570900838_n - Copy - Copy
​ ​លោក នៅ បញ្ញា អាយុ​៤៥​ឆ្នាំ​(​ទូរ​សព្ទ័​០៩៧ ៧២៩ ២៩៧៣) និង​ប្រពន្ធ​ឈ្មោះ បួរ ផល្លា អាយុ​៤៣​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​បុស​មាស ឃុំ​ពពេល ស្រុក​បរិបូរ​ណ៌ មាន​កំរិតជីវភាព​ម​ធ្យ​ម តែ​ពេលនេះ​ដោយសារ​ត​ខិតខំ​ព្យាបាល​កូនស្រី បាន​ធ្លា្ក​ក់​ខ្លួន​ក្រ​អស់​លុយ​ពី​ផ្ទះ​ទៅហើយ បាន​និយាយ​អោយ​អ្នក​យម​ព័ត៌មាន​យើង​ដឹងថា​៖​ពួកគាត់​មានកូន​៤​នាក់​កូនប្រុស​ច្បង​បា​នេ​ធ្វើការ ងារ​ជា​សន្តិសុខ​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ កូន​ទី​២​កំពុង​រៀន​នៅ​ភ្នំពេញ កូន​ទី​៣​និង​ទី​៤ នៅ​រៀន​ក្នុង​មូលដ្ឋាន​ឃុំ​ពពេល​។ ចំណែក​កូនពៅ​របស់​ពួកគាត់​ដែល​កំពុងមាន​ជម្ងឺ​ប្រឈម​និង​សេចក្តីស្លាប់​នេះ​មានឈ្មោះ ផូ ខេ​ម​រី អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៧​ពេល​ចូល​កង​វិញ​នេះ​។​10665963_1635031846723192_8682215434765592373_n - Copy - Copy

ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០ ១៤​មក​នាង​មាន​ជម្ងឺ​ចម្លែក ពិ​កបាក​និង​យល់ គឺ​ចេះតែ​ស្គម​ទៅៗ ដំបូង​គាត់​បា ន​យក​នាង​ទៅ​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្រុងភ្នំពេញ រយះពេល​ជា​២០​ថ្ងៃ​គ្រាន់​បាន​ធូរស្រាល​ក៏​យក​កូន​មក​ផ្ទះ​អោយចូល​រៀនសូត្រ​វិញ​។​លើក​ទី​២ ពួកគាត់​បាន​យក​នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្បែរ​វត្តភ្នំ​ក្រុងភ្នំពេញ​ម្តងទៀត​រយះពេល​ជាង​២០​ថ្ងៃ​ដែរ ពេលនោះ​គ្រូ​ពេ ទ្យ​បានធ្វើ​ការវះកាត់​រូបនាង និង​បាន​ប្រាប់​ពួកគាត់​ថា នាង​មាន​ជម្ងឺរបេង​កូនកណ្តុរ​។​
​ ​ប៉ុន្តែ​ក្រោយពី​ការវះកាត់​មកដល់ពេលនេះ​ជម្ងឺ​កូនស្រី​របស់គាត់​មិនបាន​ធូរស្រាល​ឡើយ​គឺ​កាន់តែ​ធ្ងន់ធ្ងរ​និង​ស្គម​រីង​រ៉ៃ​ទៅៗ ធ្វើអោយ​គាត់​អស់​ក្តីសង្ឃឹម​យ៉ាងខ្លាំង មកដល់ពេលនេះ​ពួកគាត់​បាន​ចំណាយ​ប្រាក់​ដែលមាន​ក្នុងផ្ទះ​និង​លក់ដូរ​មាសប្រាក់​អស់ពី​ខ្លួន​ជាង​ជាង​៦​លាន​រៀល​ទៅហើយ នៅតែ​ព្យា​ល​បាល​នាង​មិនជា​។​ដើម្បី​ជួយ​កូន​ក្នុង​ពេលនេះ​គ្មានអ្វី​ក្រៅពី​លើកដៃ​សំពះ​សំណូមពរ​ដល់​អ្នកកាសែត​អោយជួយ​ផ្សព្វផ្សាយ ស្វែងរក​សប្បុរសជន និង​លោកគ្រូ​ពេទ្យ​ឯកឧត្តម លោកជំទាវ ដែល​មានធម៌​សប្បុរស​និង​ក្តី​មេ​ត្ត​ករុណា​ទេ​ទើប​អាចជួយ​សង្គ្រោះ​និង​ព្យា បាល​ស្រោចស្រង់​ជីវិត​កូនស្រី​ពៅ​គាត់​បាន​។​
​ ​អ្នកយកព័ត៌មាន​យើង​ពេល​ឃើញ​រូបរាង​ស្បែក​ដណ្តប់​ឆ្អឹង​របស់​នាង​ពិតជា​គួរអោយ​អា​
​ណិ​ត​អាសូរ​ខ្លាំងណាស់ សង្ឃឹមថា​ឯកឧត្តម លោកជំទាវ​ដែលមាន​ធម៌​មេត្តាករុណា​អាណិត​ស្រ ឡាញ់​កុមារ​ពិតជា​ជួយ​ព្យាបាល សង្គ្រោះ​ជីវិត​របស់​នាង ដែល​កំពុង​ប្រឈម​និង​សេចក្តីស្លាប់​អោយបាន​រស់​ជាក់​ជាមិនខាន​ឡើយ ៕ដោយផន សុខជាតិ10176173_1635031916723185_8280169349570900838_n - Copy - Copy