គ្រាន់តែជិះម៉ូតូប៉ះគ្នាបន្តិចបន្តូចសោះក្លាយជាអំពើមនុស្សឃាតគិតទុកជាមុនក្នុងមួយប៉ព្រិចភ្នែក ។ ដោយប្រើកំបិតចិត្តត្នោតដ៍មុតស្រូចចាំចាក់លើគូទំនាស់មួយកំបិតបណ្ដាលឱ្យស្លឈាមស្លាប់តាមផ្លូវពេលដែលដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ តែឃាតករចិត្តសឿងនេះបានត្រូវចាប់ខ្លួនផងដែរ។ ហែតុការណ៍នេះបានកើត៉ើងចំថ្ងៃបង្ហើយបុណ្យភ្ជំបិណ្យទី២៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងកាបា៉ស់ ឃុំឈើតុំ ស្រុក្រគរ ខេត្តពោធិសាត់។ សមត្ថកិច្ចទីនោះ
បានឱ្យដឹងថាឃាតករកំំណាចនោះឈ្មោះ វណ្ណ វណ្ណះ អាយុ២៩ឆ្នាំ ឯជនរងគ្រោះឈ្មោះ ប៉ែន ឱត្ដម អាយុ២៩ ឆ្នាំ មានលំនៅដ្ថានក្នុងឃុំកើតហែតុជាមួយជនសង្ស័យនោះដែរ ។ លោក ទេស សារុត នាយរងប៉ុស្ត៍រដ្ឋបាលឃុំឈើតុំបានអោយដឹងថា មុនពេលកើតហែតុជនរងគ្រោះបានជិះម៉ូតូនៅក្នុងភួមិកាបា៉ស់នោះ ប៉ះម៉ូតូជនសង្ស័យ ដែលកំពុងជិះម៉ូតូដែរ ។ លោក
បន្តថាកាប៉ះម៉ូតូគ្នានោះមិនបណ្ដាលឱ្យដួលឫគ្រោះថ្នាក់អ្វីទេ ហើយជនរងគ្រោះក៍ជិះទៅបាត់ទៅ ដោយពុំនឹកស្មានថាជនសង្ស័យខឹងរូបគេសោះ។ លោក ទេស សារុត បន្តថាស្របពេលជនរងនោះទៅបាត់មួយសន្ទុះ ក៍ត្រ៉ប់មកវិញហើយទៅម៉ូតូ ទៅឈប់និងទាមស្រា
មួយកន្លែងក្បែផ្លូវនោះ ។ ក៍ឃើញជនសង្ស័យកំពុងអង្គុយផឹងស្រា ហើយក៍ជនដង្ស័យនោះលោតមកវៃជនរងគ្រោះជាច្ថើនដៃ មិនអស់ចិត្ត ក៍ស្ទុះទៅយកកំបិត្តចិត្ងត្នោត ដ៍មុតស្រូច ដែលគេដាក្បែររបង មានគំរោងគិតទុកមុនរូចជាស្រេច។ ក៍មកចាក់ជនរងគ្រោះមួយកាំបិត ចំក្រោម
ឆ្អឹងជុំនីខាង ឆ្វេង លិចមួយកាំបិត បណ្តាលឱ្យជនរងគ្រោះប្រកាច់ស្លឈាម ត្រូវបានដឹកសង្គ្រោះមកកាន់មន្ទីពេទ្យស្លាប់តាមផ្លូវតែម្ដង។ ឯជនសង្ស័យនោះត្រូវបាននគរបាលប៉ុស្ត៍ឈើតុំ ចាប់ខនលួនបាននៅល្ងាចថ្ងៃកើតហេតុនោះ បញ្ជូនមកអធិការដ្ឋានចាត់ការតាមផ្លូវច្បាប់តែម្ដងបន្ទាប់គេឆ្លើយសារភាព ថាខ្លួនពិតជាបានប្រើកាំបិតចិត្តត្នោតចាក់គូទំនាស់ស្លាប់ពិតមែន ព្រោះខឹងនឹងគេជិះម៉ូតូប៉ះរូបគេ។
ប៊ុនរិទ្ធី




































