​ម៉ាស៊ីន​ជ្រៀក​ឈើ​ដុះ​ស្លែរ​២​កន្លែង កំពុង​ធ្វើ​សកម្មភាព​ជ្រៀក​រាល់ថ្ងៃ សមត្ថកិច្ច​ជំនាញ​ធ្វើ​មិនដឹងមិនឮ​

0

​កំពង់ឆ្នាំង​៖​ ​ទីតាំង​ម៉ាស៊ីន​ជ្រៀក​ឈើ​ដុះ​ស្លែរ​២​កន្លែង ដែល​កំពុង​ធ្វើ​សកម្មភាព​ជ្រៀក ឈើ​ទាំងថ្ងៃទាំងយប់ មិន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាប​នោះឡើយ ខណៈ​គេ​ដឹងថា ម្ចាស់​ម៉ាស៊ីន​ជ្រៀក​ឈើ​ទាំង​២​កន្លែង​នោះ មាន​សាច់ញាតិ​ជា​មន្ត្រី​នៅ​ខ័​ណ្ឌ​រដ្ឋបាល ព្រៃ ឈើ​កំពង់ឆ្នាំង​។​ម៉ាស៊ីន​ជ្រៀក​ឈើ​ទាំង​២​នោះ​ជា​របស់​ឈ្មោះ វន សា​មៀន ជា​ឈ្មួញ រកស៊ី ទិញ​លក់​ឈើ មាន​ទីតាំង​នៅក្នុង​ដីឡូត៍​ផ្ទះ​របស់ វន សា​មៀន តែម្តង ដែល ស្ថិត នៅក្នុង​ភូមិ​គល់​គុប ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង​មួយកន្លែង​ទៀត​ជា​របស់​ឈ្មោះ ជៀន មាន​ទីតាំងនៅ​ក្នុងភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ដែរ​។​1
​ ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​នៅក្បែរ​ទីតាំង​ខាងលើ​អោយដឹងថា​៖​ម៉ាស៊ីន​ជ្រៀក​ឈើ​ទាំង​២​ខាងលើនេះ បាន​ដឹកឈើ​ពី​ស្រុកលើ​យកមក​អារ​ជ្រៀក ដើម្បី​យកទៅលក់ ចែកចាយ​អោយ​តាម​ដេប៉ូ​លក់​ឈើ​នៅក្នុង​ស្រុក​រលាប្អៀរ និង​ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ដេប៉ូ មួយចំនួន​ជា​ក្រុមគ្រួសារ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រោះតែ​ហេតុនេះហើយ​ទើប​គេ​គ្មាន ការបង្ក្រាប​។​
​ ​លោក ហោ ដា​រា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា​នេះ​អោយដឹងថា​៖​ករណី​អារ ជ្រៀក​ឈើ​នៅ​ចំណុច​ទាំង​២​ខាងលើ​នោះ លោក​មិន​បានដឹង​ទេ តែ​លោក​នឹងធ្វើ​ការស្រាវជ្រាវ និង​បង្ក្រាប​អោយ បាន មិនអោយ​ខូច​ឈ្មោះ​មេព្រៃ និង​មិនអោយ​កើតមាន​ភាពអនាធិប្បតេយ្យ​បែបនេះ​ឡើយ​។​22
​ ​ករណី​នៃ​បទល្មើស​ខាងលើនេះ​លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បានអោយដឹង​នៅ​ព្រឹក​នេះដែរ​ថា​៖​ទីតាំង​បទល្មើស​ទាំង​២​ទីតាំង​ខាងលើនេះ លោក​នឹងធ្វើ​ការស្រាវជ្រាវ​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​ធ្វើការ​បង្ក្រាប​អោយបាន មិនអោយ​ពួក​ជន​ទុ​ច្ច​រឹត​សម្ងំ​រកស៊ី​បំផ្លាញ​ព្រៃឈើ​របស់​ជាតិ​តាមចិត្ត​នោះឡើយ​។​
​ ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​នឹង​ចាំ​មើលថា តើ​លោក​ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​ជំនាញ បង្ក្រាប​ទីតាំង​អារ​ជ្រៀក​ឈើ​ដុះ​ស្លែរ​លួចលាក់​ខាងលើនេះ​បាន​ឬ​អត់ ខណៈ​ដឹង​ទីតាំង​ពិតប្រាកដ​ហើយ​នោះ​ហើយ​ម៉ាស៊ីន​អារឈើ​ទាំង​២​ខាងលើនេះ ក៍​កំពុង បញ្ចេញ​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ជា​រៀងរាល់ថ្ងៃ​ផងដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការដឹកឈើ​លើផ្លូវ​នោះបាន​ធ្វើអោយ​ផ្លូវលំ​មួ
យចំនួន​ខូចខាត​ជាច្រើន​ផង​ទៀត​ដែរ​៕ ដោយផន សុខជាតិ3