យុវជន​ម្នាក់​រងគ្រោះ​ដោយ​គេ​ព្រួត​វាយ​របួស​ធ្ងន់ធ្ងរ​កំ​ពុង​ដេកពេទ្យ​ខេត្ត​បានទទួលអំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​

0

​កំពង់ឆ្នាំង​៖ ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​គ​តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថៃ្ង​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៤ នេះ​រួម​ដំណើរ​ដោយ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ុន សំអុល ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​សមាជិក​សមាជិកា​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ជាច្រើន​ទៀត បាន​ចុះសាកសួរ​10484926_345050639005274_1339252166590882320_n

សុខទុក្ខ និង​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា​ជូន​ដល់​យុវជន នី វណ្ណឌី ហៅ​ពៅ អាយុ​២០​ឆ្នាំ ។
​យុវជន​ជន​រូបនេះ​ត្រូវគេ​ព្រួត​វាយ​បណ្តាល​រងរបួស​ធ្ងន់ធ្ង​រ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ នៅផ្ទះ​គ្មាន​លេខ ក្រុម​១៧ ភូមិ​២ ផ្លូវ​លេខ​១៨៥Z នៅក្នុង​សង្កាត់​ទំនប់ទឹក ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំ​ពេ ញ ដោយ​ត្រូវ​កូន​ម្ចាស់ផ្ទះ​ចោទថា​ចោរ​ស្រែក​ឆោ​រ​ឡោ​ឡើង 10417494_345050835671921_1177857583571153679_n

ធ្វើអោយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រួត​គ្នា​វាយ​ធ្វើអោយ​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​ឥឡូវនេះ​រូបគេ​កំពុង​សំរាក​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។
​ ​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​អោយដឹងថា​៖ អំណោយ​កាកបាទក្រហមកម្ពុជា ដែល​យកមក​ប្រគល់អោយ​គ្រួសារ​យុវជន​រងគ្រោះ ដែល​ត្រូវគេ​ព្រួត​វាយ​ខាងលើនេះ​រួមមាន​៖ អង្ក​ចំនួន​២០០​គីឡូក្រាម ,​មី​៥​កេះ ,​ឃី​ត​៥​កញ្ចប់ ,​ត្រីខ​៥​យួរ​,​តង់​២ ,​ទឹកដោះគោ​២​យួរ​,​ស្ករស​១​គីឡូក្រាម​និង​ថវិកា​៥​លាន​រៀល សប្បុរសជន​ឧបត្ថម្ភ​តាមរយៈ​DSC06605

ទូរទស្សន៍​ហង្ស​មាស​១.២០០.០០០​រៀល​។​ក្រៅពីនេះ​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ដល់​អ្នក​កំដរ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​នូវ​អង្ករ​១០០​គីឡូក្រាម និង​ថវិកា​១​លាន​រៀល​ទៀតផង​ដែរ​។​
​ ​មានប្រសាសន៍​ក្នុ​ឱកាស​នោះ​ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត បាន​មានប្រសាសន៍​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ក្រុមគ្រួសារ​និង​សុខទុក្ខ​របស់​យុវជន នី វណ្ណឌី ដែល​ត្រូវគេ​ព្រួត​វាយ​កំពុង​សំរាក​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​DSC06613។​
​ ​ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត បាន​មាន​ប្រសា​ន៍​ផ្តាំផ្ញើ ដល់​អាជ្ញាធរ​ដែនដី​និង​ប្រធាន​មន្ទីរពេទ្យ អោយខិត​ខំ​យក​យកចិត្តទុកដាក់​ជួយ​ព្យាបាល​របួស របស់​យុវជន នី វណ្ណឌី អោយ​ឆាប់​ជា​បាន​ទៅ​លំនៅដ្ឋាន​វិញ​ហើយ​ឯកឧត្តម​វេជ្ជបណ្ឌិត សំណូមពរ​អោយ​យុវជន នី វណ្ណឌី ត្រូវ​ចេះ​ថែរក្សា​សុខភាព​អោយបាន​ល្អ​និង​ត្រូវអនុវត្ត​អោយបាន​តាម​វេជ្ជបញ្ជា​របស់លោក​គ្រូពេទ្យ​ខេត្ត​។​
​ ​
​ ​ក្រុមគ្រួសារ​យុវជន នី វណ្ណឌី អោយដឹងថា នី វណ្ណឌី គឺជា​ក្មេង​កំព្រា​មាន​បងប្អូន​១០​នាក់ គេ​ជា​កូនពៅ​ទី​១០ ឪពុកម្តាយ​បាន​ស្លាប់ចោល​អស់​តាំងពី​នី​តូច សព្វថ្ងៃ​រស់នៅ​ជាមួយ​គ្រួសារ​បង​ទី​១​។​កាលពី​ជាង​១​ឆ្នាំ​មុនគេ​បាន​ទៅធ្វើ​ការ​ជា​កម្មករ​ឡ​នំ​បុ័ង​នៅ​ក្រុងភ្នំពេញ ក្រោយមក​ក៏បាន​ទៅធ្វើជា​កម្មករ​អោយ​ផ្ទះ​លោកធំ​ម្នាក់ ហើយក៏​មានការ​ចោទប្រកាន់​ថា​ជា​ចោរ និង​ត្រូវបាន​គេ​ព្រួត​វាយ​រហូត​របួសធ្ងន់​ធ្ង​រ​តែម្តង​។ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​សម្តែង​នៅ​ទឹកចិត្ត​10644888_345050702338601_1686987354728767825_n

សប្បាយរីករាយ​ចិត្ត​យ៉ាងខ្លាំង ចំពោះ​ការផ្តល់​អំណោយ​សប្បុរសធម៌​រប​ស់កាក​បាទ​ក្រ ហម​កម្ពុជា និង​សូម​គោរព​ជួន​ពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​សម្តេច​គតិ​ព្រឹត្តិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សូម​សម្តេច​ទាំង​២​និង​ក្រុមគ្រួសារ​ជួបនឹង​ជ័យជំនះ​គ្រប់ពេលវេលា​៕ ប៊ុន​រិទ្ធី