ក្រុមក្មេងស្ទាវ​២​ក្រុម​ដែល​មកពី​ភូមិ​ផ្សេងគ្នា​រាំ​ធុងបាស់​ប៉ះគ្នា​កាប់​ចាក់​វាយតប់​គ្នា​របួស​៥​នាក់​

0

​កំពង់ឆ្នាំង​៖​អំពើ​ហឹ​ង្សា​មួយ​បាន​បង្ក​អោយ​យុវជន​៥​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ដោយ​យុវជន​ដោយសារ​ក្រុមក្មេងស្ទាវ​ចំនួន​២​ក្រុម​ដែល​មកពី​ភូមិ​២​ផ្សេងគ្នា វាយ​កាប់​ចាក់​គ្នា​ក្នុង​ទំនាស់​ក្នុងពេល​ចូល​រាំ​ធុងបាស់ ុំ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​រសៀល ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ភូមិ​សូ​ភី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​៖​យុវជន​ដែលជា​ជនរងគ្រោះ​មាន ១.​ឈ្មោះ តុ​ប វាសនា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រងរបួស​ធ្ងន់​, ២.​ឈ្មោះ ភុ​ន បូរី​ម អាយុ ២២​ឆ្នាំ រងរបួស​ធ្ងន់​, ៣.​ឈ្មោះ ឱក សារ៉េត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រងរបួស​ធ្ងន់​, ៤.​ឈ្មោះ ថា​ន សុ​ថុ​ន ភេទ​ប្រុស អាយុ ២៥​----

ឆ្នាំ រងរបួស​ស្រាល និង ៥.​ឈ្មោះ វឿ​ង សារ៉ាត់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រងរបួស​ស្រាល ជនរងគ្រោះ​ទាំង ៥​នាក់ ជា​ក្រុម​តែមួយ​មាន​ទីលំនៅ ក្នុងភូមិ​អណ្តូង​ចេក ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​
​ ​ប្រភពពី​ជនរងគ្រោះ​បានអោយដឹងថា​៖​នៅក្នុង​ថ្ងៃកើតហេតុ មាន​ពិធី​រាំ​ធុងបាស់​មួយ នៅក្នុង​ភូមិ​សូ​ភី ដែល​ស្ថិត​នៅជាប់ និង​ភូមិ​អណ្តូង​ចេក ពួកខ្លួន​ក៏បាន​នាំគ្នា​ទៅ​រាំលេង​នៅ​ទី​នោះដែរ ខ​ណះ​កំពុងតែ​រាំលេង​សប្បាយ​ក៏​ស្រាប់ តែមាន​មនុស្ស​មួយក្រុម​នៅក្នុង​ភូមិ​សូ​ភី​នោះ បាននាំគ្នា​ដើរ​សំដៅ​មក​ក្រុម​របស់ខ្លួន​ដោយ​ខ្លះ​មាន​កាន់ដំបង និង​ខ្លះ​មាន​កាន់​ដែកឆាប 10342760_297690257085859_7653732168764196458_n

បានធ្វើ​សកម្មភាព​វាយ និង​ចាក់​មកលើ​ពួកខ្លួន​ទាំង​៥​នាក់ បណ្តាលអោយ​រងរបួស​គ្រប់ៗ​គ្នា​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួចហើយ ក្រុម​នោះបាន​នាំគ្នា​រត់​ខ្ចាត់ខ្ចាយ​គ្នា​អស់ ហើយ​ក្រុម​របស់ខ្លួន​ក៏ត្រូវ​បាន​គេ​ដឹក យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។
​សមត្ថកិច្ច​ប៉ុស្តិនគរបាល​មូលដ្ឋាន​អោយដឹងថា​៖​ករណីនេះ​មិនទាន់​ដឹងថា​ក្រុម​ណា​ជា​អ្នក​

បង្កហេតុ​មុន​ទេ ប៉​ន្តែ​ក្រុមក្មេងស្ទាវ​ដែល​បង្ក​របួសស្នាម សមត្ថកិច្ច​កំពុង​តាមរក​ចាប់ខ្លួន យកមក​សួរចម្លើយ​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ និង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ផ្តន្ទាទោស​ជនល្មើស​តាម​បញ្ញត្តិ​ច្បាប់​៕ ប៊ុនរិទ្ធី