​រថយន្ត​សាំង​យ៉ុង​ដឹក​លើស​ចំណុះ​ផ្ទុះ​កង់​ក្រោយ​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាលអោយ​មនុស្ស​រង​របួសធ្ងន់​ស្រាល​១៦​នាក់​

0

​ស្ទឹងត្រែង​៖​រថយន្ត​សាំង​យ៉ុង​ដឹក​អ្នកដំណើរ​កំពង់ធំ រតនៈគីរី ផ្ទុក​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​២៥​នាក់​រួម​និង​ទំនិញ​ដាក់​លើដំបូល​ជាច្រើន​ទៀត​នោះ ធ្វើអោយ​លើស​ចំណុះ ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាងស្តាំ​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលឱ្យ​មនុស្ស​៦​នាក់ បាក់ដៃ ជើង រងរបួស​ធ្ងន់ និង​ង​១០​នាក់​រងរបួស​ស្រាល ត្រូវបាន​រថយន្ត​រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​អាវុធហត្ថ​ខេត្ត​ដឹក​យកមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​
​ ​ហេតុ​ការ​រថយន្ត​សាំង​យ៉ុង​ក្រឡាប់​បណ្តាល​មនុស្ស​ជាច្រើន​រងរបួស​ធ្ងន់​ស្រាល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​សុក្រ​ទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៤​នៅលើ​IMG_20140926_164608

ផ្លូវជាតិ​លេខ​៩​ថ្មី​ត្រង់ចំនុច​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​
​ ​លោក​ខែ​ក សារី នាយផ្នែក​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​បានអោយដឹងថា​៖​រថយន្ត​សាំង​យ៉ុង​ដែល​ក្រឡាប់​មាន​មនុស្ស​៦​នាក់​រងរបួស​ធ្ងន់​ប្រុស​៣​នាក់ ស្រី​៣​នាក់​និង​១០​នាក់រ​ងរ​បួ​ស្រាល​ស្រី​៦ ប្រុស​៤​និង​ជិត​១០​នាក់​ផ្សេងទៀត​បាន​រួច​ផុតពី​គ្រោះថ្នាក់​។​ចំណែក​តៃកុង​IMG_20140926_171226

រថយន្ត​ក្រោយ​កើតហេតុ​ការ​បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​
​ ​លោក​ខែ​ក សារី​បាន​បន្តថា​រថយន្ត​នេះ ម៉ាក​សាំង​យ៉ុង ព​ណិ៍​សំបក​ឪឡឹក គ្មាន​ស្លាក​លេខ​បាន​ដឹក​កម្មករ​ចំនួន​២៥​នាក់ រួម​និង​ទំនិញ​លើដំបូល​ជាច្រើន​ទៀត ចេញពី​ភូមិ​តាំងគោក ខេត្តកំពុងធំ តាម​កំណាត់​ផ្លូវជាតិ​លេខ​៦​ឆ្ពោះ​កាត់​មក​ផ្លូវជាតិ​លេខ​៩​ស្ទឹងត្រែង ព្រះវិហារ​និង​បន្តទៅ​កាន់ ខេត្ត​រតនៈគីរី តែ​មកដល់​ចំ​នុង​កើតហេតុ ដោយសារ​ដឹក​លើស​ទំ​ម្ង​ន់​កំណត់ ធ្វើឱ្យ​20140926_164527

រថយន្ត​ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាងស្តាំ ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាលឱ្យ​មនុស្ស​ចំនួន​៦​នាក់ បាក់ដៃ​ជើង​រប​បួស​ធ្ងន់ និង​១០​នាក់​រងរបួស​ស្រាល និង​ជាច្រើន​នាក់​រួច​ផុតពី​គ្រោះថ្នាក់​។​
​ ​នៅក្នុង​ហេតុ​ការ​នេះ ត្រូវបាន​និយាយថា​ការដឹក​លើ​ចំណុះ​នេះ មកពី​មន្ត្រី​អនុវត្តន៍​ច្បាប់​មិនបាន​រឹតបន្តឹង​នៅតាម​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ភាគច្រើន​រថយន្ត​សាំង​យ៉ុង​ដឹក​

អ្នកដំណើរ មានតែ​១៥​កៅអី ដាក់​មនុស្ស​ដល់​ទៅ​ជាង​២០​នាក់ និង​ខ្លះទៀត​ចង​ម៉ូតូ​២-៣ កៅអី​តុ គ្រេ ពីក្រោយ ច្រងេង​ច្រ​ង៉ាង​ពេញ​ផ្លូវ​ទើប​បង្កឱ្យមាន​គ្រោះថ្នាក់​កើត​ឡើ​។​ហើយ​ក្នុង​ហេតុ​ការ​ខាងលើនេះ ត្រូវបាន​គេ​និយាយថា​រថយន្ត​នេះ​ដឹក​មនុស្ស​រហូត​ជាង​៣០​នាក់ រួម​និង​ទំនិញ​IMG_20140926_164559

ទៀត​នោះ ទើប​បណ្តាលឱ្យមាន​គ្រោះថ្នាក់​កើតឡើង​បែបនេះ​។​
​ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ដឹក​ជនរងគ្រោះ មក​ធ្វើការ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ចំណែក​រថយន្ត ត្រូវបាន​ដឹក​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រងចាំ​ម្ចាស់​រថយន្ត​ដែល​គេចខ្លួន ចូលមក​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ប៊ុន​រិទ្ធី