សៀមរាប ៖ សកម្មភាពខាងលើដោយមានការចូលរួមសហការណ៍ពីសំណាក់ក្រុមយុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាបត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៤នេះដើម្បីជាការក្រើនរំលឹកដល់អ្នកបើកបរគ្រប់រូបឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាក្នុងការបើបរ ។ លោក វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពខាងលើបានឲ្យដឹងថាដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌីស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវ
គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ជាក់ស្តែងក្នុងនាមការិយាល័យនគរបាលជំនាញជានិច្ចកាលតែងតែមានការចូលរួមសហការណ៍ពីសំណាក់ក្រុមយុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាបផងនោះ ដោយឡែកដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងដែលជាតំបន់ទេសចរណ៍ឲ្យកាន់តែមានអាត្រាទាបឲ្យស្របទៅនឹងពាក្យស្លោកថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ទើបកម្លាំង
នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានបន្តចុះធ្វើសកម្មភាពរឹតបណ្តឹងនិងធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់អ្នកបើកបរទាំងអស់ឲ្យមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀតដោយនៅក្នុងពេលបើកបរត្រូវគោរពច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនិងប្រុងប្រយ័ត្នជានិច្ច។ត្រូវបើកបរតាមល្បឿនដែលច្បាប់កំណត់និងត្រូវបន្ថយល្បឿឲ្យស្របតាមស្ថានភាពផ្លូវ។បើបើកបរសូមកុំសេពជាតិស្រវឹងបើសេពជាតិស្រវឹងសូមកុំបើកបរ។និងមិនត្រូវ
ដឹកជញ្ជូនអ្នកដំណើរទំនិញលើសកំរិតកំណត់ឫសំពីងសំពោង។ពេលបើកបរត្រូវមានសុជីវធម៍និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។មុនពេលជែងបត់ឫឈប់ត្រូវផ្តល់សញ្ញាដល់អ្នកដ៏ទៃ។ពេលបើកបរម៉ូតូត្រូវពាក់ម៉ួកការពារសុវត្តិភាពបំពាក់កញ្ចក់មើលក្រោយឲ្យបានត្រឹមត្រូវនិងពេលបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផងដែរ។ដោយលោក វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល
ខេត្តសៀមរាបបានសូមណូមពរដល់អ្នកបើកបរទាំងអស់ឲ្យចូលរួមគោរពច្បាប់ចរាចរណ៏ ដូចជាៈការគោរពភ្លើងសញ្ញាគំនូសសញ្ញានិងស្លាកសញ្ញាផ្សេងៗដែលទាក់ទងនឹងច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ព្រោះខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ផងនោះ ៕ ប៊ុនរិទ្ធី




































