សៀមរាប ៖ ជនសង្ស័យម្នាក់នេះត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងនគរបាលស្រុកអង្គរធំខេត្តសៀមរាបដោយមានការចួលរួមសហការណ៍គ្នាដ៏ល្អពីសំណាក់ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងនោះ ។ ជនសង្ស័យភេទប្រុសម្នាក់នេះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរួចយកមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែម្តងដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចយកសត្វគោ១ក្បាលពីជនរងគ្រោះដែលរស់នៅក្នុងស្រុកភូមិជាមួយគ្នាក្នុងភូមិ ជប់ ឃុំ ជប់តាត្រាវ 
ស្រុកអង្គរធំខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះក៏ដូចជាបងប្អូនប្រជាពលរដ្ឋមានការសង្ស័យក៏បានរាយការណ៍ភ្លាមៗមកដល់សមត្ថកិច្ចទើបសមត្ថកិច្ចទៅដល់ទីតាំងដែលជនសង្ស័យរូបនេះបានយកសត្វគោរបស់ជនរងគ្រោះទៅលក់ ឲ្យជនជាតិឥស្លាមក្នុងក្រុងសៀមរាបក៏ត្រូវបានធ្វើការសួរនាំចំពោះជនសង្ស័យទើបដឹងថាសត្វគោ១ក្បាលនេះជនសង្ស័យបានធ្វើសកម្មភាពលួចពី
ជនរងគ្រោះកាលពីយប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៤កន្លងទៅពិតប្រាកដមែន ។ បច្ចុប្បន្នសត្វគោឈ្មួល១ក្បាលនេះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យម្ចាស់ដើម្បីវិញចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចក៏សាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៤ដើម្បីចាត់ការបន្ត ៕ប៊ុនរិទ្ធី




































