លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបន្តដឹកនាំលោកនាយផ្នែក នាយសង្កាត់ និងមន្រ្តី ចូលរួមអនុវត្តបេសកកម្មពិសេសចុះវាស់ដី នៅស្រុកតាំងគោក

0

(កំពង់ធំ)÷ ថ្ងៃព្រហស្បតិ៍៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបន្តដឹកនាំលោកនាយផ្នែក នាយសង្កាត់ និងមន្រ្តី ចូលរួមអនុវត្តបេសកកម្មពិសេសចុះវាស់ដី នៅស្រុកតាំងគោក ខេត្តកពង់ធំ។

លោក ហ៊ុន សុីថា មន្រ្តីខណ្ឌ បានចូលកាន់សាលាដំបូងខេត្តកំពង់ធំ ដើម្បីជំនុំជម្រះពីបទ: ជីកប្រឡាយ រណ្តៅ ឬស្រះទ្រង់ទ្រាយធំ ដោយគ្មានការសិក្សាវាយតំលៃពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រព្រឹត្តនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ តាមបញ្ញត្តិមាត្រា៩៩ កឋាខណ្ឌ១ចំណុច៦ នៃច្បាប់ស្តីពីជលផល ។ ដែលមានឈ្មោះ ជិត ប៊ុនថាំ និងលោក សំ ថុល ការប្រកាសសាលក្រមនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ។

លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានសហការជាមួយ លោក ប៉ៅ ម៉េងហុង និងលោកឡែម ភីរម្យ មន្រ្តីរដ្ឋបាលជលផលកំពង់ធំ បានចូលមួយរដ្ឋបាលជលផលថ្នាក់ជាតិ អាជ្ញាធរភូមិឃុំ WorldFish និងក្រុមហ៊ុនVSSN ចុះប្រមូលទិន្ន័យអំពីស្ថានភាពសហគមន៍ស្រះជម្រកត្រីតាមប្រព័ន្ធKOBO បានចែជា ២ក្រុម ចុះប្រមូលទិន្ន័យនៅ៖
១.សហគមន៍ស្រះជម្រកត្រីបឹងមា ២.សហគមន៍ស្រះជម្រកត្រីត្រពាំងអណ្តើក ៣.សហគមន៍ស្រះជម្រកត្រីបឹងស្បូវបំបែង ៤.សហគមន៍ស្រះជម្រកត្រីត្រើងតានី
៥.សហគមន៍ស្រះជម្រកត្រីត្រពាំងវែង ៦.សហគមន៍ស្រះជម្រកត្រីអូរស្វាយ ៧.សហគមន៍ស្រះជម្រកត្រីត្រពាំងវែង
៨.សហគមន៍ស្រះជម្រកត្រីពន្លឺជីវភាព ៩.សហគមន៍ស្រះជម្រកត្រីទន្លេជុំ ស្ថិតនៅឃុំត្បែងក្រពើ ឃុំកោះ ឃុំជ្រាប់ ឃុំគគីរធំ ឃុំចើងដើង ឃុំឈូកខ្សាច់ ឃុំបារាយណ៍ ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ៍ ស្រុកសន្ទុក ស្រុកបារាយណ៍ និងតាំងគោក ខេត្តកំពង់ធំ ដែលគាំទ្រដោយគម្រោងអង្គការ worldFish។