សម​ត្ត​កិច្ច​ខេត្ត​ព្រះសីហនុ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន

0

​ខេត្ត​ព្រះសីហនុៈ​
​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​២៥​នាទី ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ភូមិ​បត់​គគី ឃុំ​អូរ​ឧ​ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ស​ង្ស​យ័​ករណី​ជួញដូរ​គ្រឿងញៀន ។
​ ​លោក​វរ​សេនី​យ៏​ឯក សាន់ ប៊ុនថន ស្នងការរង​ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​កណ្តាល​ប្រឆាំង​បទល្មើស ឪ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ប​ង្គ្រា​ប​មុខសញ្ញា​ចែកចាយ ជួញដូរ​គ្រឿងញៀន កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​រក​មុខសញ្ញា និង​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ខេត្ត​ព្រះសីហនុ រហូត​កំណត់​មុខសញ្ញា​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​វត្ថុតាង​26-09-14 (1)

មួយចំនួន ។
​លោក​វរ​សេនី​យ៏​ឯក សាន់ ប៊ុនថន ឲ្យ​ដឹង​បន្តថា ជ​នស​ង្ស​យ័​ជួញដូរ​គ្រឿងញៀន​មានឈ្មោះ ឆាយ មាន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ មានមុខ​របរ​បើកប​រ​រថយន្ត​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​បត់​គគី ឃុំ​អូរ​ឧ​ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។
​លោក​វ​រះ​សេនី​យ៌​ត្រី តាក សារិទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា កម្លាំង​មន្ត្រី​ជំនាញ​បានធ្វើ​ការដកហូត​26-09-14 (2)

វត្ថុតាង​នាពេលនោះ​រួមមាន ទី​១ ថ្នាំ​ញឿ​ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice​ទឹកកក​) ចំនួន ០១​ក​ញ្ចា​ប់​ធំ និង​១៣​កញ្ចប់​តូច មាន​ទម្ងន់ ស្មើនឹង ២.៣​ក្រាម ទី​២ ទូរ​សព្ទ័​ដៃ​ចំនួន​០១​គ្រឿង ។
​លោក​វ​រះ​សេនី​យ៌​ត្រី តាក សារិទ្ធ បាន​ឲ្យ​ដឹងថា ករណី​ខាងលើ​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជ​នស​ង្ស​យ័ និង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ៕​ ​ ប៊ុន​រិទ្ធី