កងកម្លាំងកងពលតូចថ្មើរជើងលេខ៤២ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

0

 

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ។

ឧត្តមសេនីយ៏ទោ ប៉ែន វូយ បានមានប្រសាសន៍ថា ការដឹកនាំកម្លាំងចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺអនុវត្តតាមបទបញ្ជា របស់ថ្នាក់លើ ដើម្បីពង្រឹងដល់កងកម្លាំងប្រចាំការ ។

ឧត្តមសេនីយ៏ទោ ប៉ែន វូយ បានដាក់បញ្ជាយ៉ាងតឹងរឹងឱ្យកម្លាំង សហការជាមួយកម្លាំងប៉ូលិសឱ្យបានល្អថែមទៀត ជាមួយកម្លាំងប្រចាំការនិមួយៗ ដើម្បីរក្សាសុខសន្តិភាពស្ថេរភាពជូនប្រជាពលរដ្ឋ និងមាតិភូមិនៃយើង ៕ដោយ៖ចាន់ ធី