(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវលោកលោកស្រី ប្រធានអ/នុប្រធាន និងសមាជិកសមាជិកាគណបក្ស បានអញ្ជើញចូលរួមពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជាគឺ លោក ពេញ កែម ត្រូវបានប្រកាសជាប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។
លោក ពេញ កែម ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន បានឡើងប្ដេជ្ញាចិត្តដែលមានខ្លឹមសារសំខាន់ៗបំផុតគឺ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស គោលការណ៍ សេចក្តីសម្រេច មាគ៌ា និងកម្មវិធីបយោបាយគណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងគណបក្សមានភាពរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង។ បន្តកសាង ពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ឱ្យកាន់តែមានភាពល្អប្រសើរ ក្នុងការអនុវត្តតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបការងារដោយប្រកាន់ភ្ជាប់គោលការណ៍ សមូហភាពដឹកនាំម្នាក់ៗមានការទទួលខុសត្រូវ។ បន្តកសាងមន្ត្រីក្នុងជួរគណបក្សនៅគ្រប់ថ្នាក់ ជាពិសេស ក្នុងស្រទាប់យុវជន និងមន្ត្រីវ័យក្មេងឱ្យមាន លក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងបរិបថ នៃការចម្រើនលូតលាស់ លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដើម្បីក្លាយជាអ្នក បន្តវេនរបស់គណបក្សចាត់គ្រឹះរឹងមាំនៅតាមមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកដឹកនាំប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន ត្រូវចេះសាមគ្គីភាពឯកភាពផ្ទៃក្នុងជាមួយសមាជិកសមាជិកាគណបក្ស ក្នុងនោះអនុវត្តទៅតាមពាក្យស្លោកប្រធានគណបក្សត្រូវធ្វើជាស្នូលកំពុងឈរលើមាគ៌ា ភាពយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព។ ពង្រឹងបន្ថែមពីសមត្ថភាពរបស់ខ្លួន និងយកចិត្តទុកដាក់បម្រើការងារគណបក្សក្នុងនាមជាថ្នាក់ដឹកនាំ មានក្រមសីលធម៌ មានភាពស្មោះត្រង់ជាមួយសមាជិកសមាជិកា ដើម្បីធ្វើការរៀបចំផែនការប្រចាំខែ ប្រចាំឆ្នាំឲ្យមានការរីកចម្រើន។
ឯកឧត្តមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ក៏បានបន្តទៀតថា ត្រូវបង្កើនចំណងទំនាក់ទំនងជិតស្និទ្ធិរវាងគណបក្ស និងប្រជាជន មហាជនឱ្យបានខ្លាំងក្លានៅគ្រប់ស្រទាប់ និងគ្រប់មជ្ឈដ្ឋាន ដើម្បីរក្សា និងពង្រីករប្រៀបឈ្នះរបស់គណបក្សលើការងារអប់រំនយោបាយ សតិអារម្មណ៍ ខិតខំកាត់បន្ថយ និងឈានទៅលុបបំបាត់ការថ្នាំងថ្នាក់ បាតុភាពអសកម្មនានា បង្កជំនឿជឿជាក់របស់ប្រជាជន មហាជនមកលើថ្នាក់ដឹកនាំរបស់គណបក្ស ព្រមទាំងការចិញ្ចឹមចលនានៅមូលដ្ឋាន និងការធ្វើអំពើល្អ របស់មន្ត្រីគណបក្ស។
ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់ប្រធានគណបក្ស និងសមាជិកសមាជិកាទាំងអស់ត្រូវ ខិតខំធ្វើការដោះស្រាយបញ្ហាប្រឈម កង្វល់ សំណើ សំណូមពរ សេចក្តីត្រូវការរបស់ប្រជាជន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៅក្នុងការបម្រើសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាជនកម្ពុជា។
ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសលោក ពេញ កែម ជាប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន