បន្ទាយមានជ័យ៖អាគារទីស្នាក់ការនិងសមិទ្ធផលនានាថ្មីគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតត្រូវបានសម្ពោធដាក់អោយប្រើប្រាសជាផ្លូវការហើយកាលពីថ្ងៃទី០៨ខែមករាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកលោកឧបនាយករដ្ឋមន្រី្កកែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កាណ្តាលគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីហេមវន្តអគ្គសាសនូបត្ថម្ភម៉ៅ ម៉ាល័យ និងចូលរួមដោយលោកស្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត/អភិបាលរងខេត្ត បន្ទាយមានជ័យ និងមន្ត្រីដឹកនាំ មន្ត្រី កងកម្លាំង ។
លោកគាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតអោយដឹងថា : អាគារស្នាក់ការគណបក្សក្រុងប៉ោយប៉ែត មានទីតាំងចាស់ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ទឹងបទ សង្កាត់ផ្សារកណ្ដាល លើផ្ទៃដី ៥.០០០ម៉ែត្រការ៉េ ។
ដោយទីតាំងនេះមានលក្ខណះតូចចង្អៀត ចន្លោះផ្លូវជាតិលេខ៥និងផ្លូវរថភ្លើង ហើយពុំអាចធ្វើពិធីជួបជុំសមាជិកបក្សបានចំនួនច្រើនៗបាន ទាំងអាគារធ្វើការមានទំហំតូចនិងទីធ្លាតូច ទើបគណបក្សក្រងនិងដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំបក្សសម្រេចផ្លាស់ប្ដូរទៅទីតាំងថ្មី ដែលមានបរិវេណធំទូលាយ និងមានសំណង់ហេដ្ឋារចនាសម្ព័ន្ធធំទូលាយ។
នេះជាការអនុវត្តតាមស្មារតីលិខិតលេខ២៩២/២១ លស,ហគក ចុះថ្ងៃទី២៥ តុលា ឆ្នាំ២០២១របស់គណកម្មាធិការហិរញ្ញវត្ថុនៃគណកម្មាធិការកណ្ដាល ដែលអនុញ្ញាតិអោយគណបក្សក្រុងប៉ោយប៉ែត ធ្វើការដោះដូរនិងសង់អាគារទីស្នាក់ការថ្មី ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សាកណ្ដាល និងបានរៀបចំបញ្ចុះបឋមសិលាសាងសង់អាគារទីស្នាក់ការថ្មីនៅថ្ងៃបន្ទាប់ ក្រោមអធិបតីភាពលោកប្រធានគណៈកម្មាធិការបក្សខេត្ត(អ៊ុំ រាត្រី) ដោយមានការចូលរួមពីមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់។
អាគារថ្មីនេះត្រូវបានស្ថាបនាឡើងនៅលើផ្ទៃដី ទំហំ៨,០០០ម៉ែតល្រឡា ទទឹង ៨០ម៉ែត្រ បណ្ដោយ១០០ម៉ែត្រ តាមគំរូប្លង់ដែលមានរចនាបទខ្មែរ។
ឯអាគារមានទំហំ ១,៩៨០ម៉ែត្រក្រឡា ទទឹង៣៦ម៉ែត្រ បណ្ដោយ ៥៥ម៉ែត្រ កម្ពស់២ជាន់ ចំណាយថវិការសាងសង់ចំនួន ១,៣១៧,៩៨១ដុល្លា ដោយក្រុមហ៊ុន អ៉ី អិល អេច(E L H) ដែលមានអ្នកស្រីឡៅ សូលីជានាយិកា។
សូមបញ្ជាក់ថា អាគារទីស្នាក់ការគណបក្សក្រុងនិងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះបានសាងសង់ឡើងតាមស្ថាបត្យកម្មដោយអនុវត្តតាមកិច្ចសន្យារវាងគណ:កម្មាធិកាបក្សក្រុងនិងក្រុមហ៊ុន អ៊ី អិល អេច។ធ្វើពិធីប្រគលទទួលជាផ្លូវការនាថ្ងៃទី២២ ធ្នូ២០២២ ។
លោកគាត ហ៊ុល បានបន្តថា: អំពីការគ្រប់គ្រង ដឹកនាំរបស់គណបក្សក្រុងគឺ ក្រុងនេះមានពលរដ្ឋចំនួន២៤.៧៤៨គ្រួសារ មនុស្សរាយចំនួន១០២.៦១២នាក់/ស្រី៥១.៦៦៨នាក់ អាយុ១៨ឆ្នាំឡើង ចំនួន៦២.៧០៩នាក់ ។
ការគ្រប់គ្រងសមាជិកគណបក្ស គិតត្រឹមថ្ងៃទី២៣ខែធ្នូឆ្នាំ២០២២ កន្លងមក : សមាជិកគណបក្សដែលបានកសាងបានសរុបចំនួន៣៣.០៥៤នាក់ ។
សមាជិកគណបក្សចាស់ដែលបានបញ្ចូលក្នុងប្រព័ន្ធរួចសរុបចំនួន២៧.៩១៥នាក់និងសមាជិកគណបក្សថ្មីដែលបានកសាងក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតចំនួន៥.១៣៩នាក់ ហើយបានបញ្ចូលក្នុងប្រព័ន្ធចំនួន៤២០នាក់ នៅសល់៤.៧១៩នាក់ បន្តបញ្ចូល ។
ក្នុងនោះលោកប្រធានគណ:កម្មាធិការគណបក្សខេត្តបានដឹកនាំក្រុមការងារប្រារព្ធពិធីបញ្ចូលសមាជិកថ្មីដែលបានកសាងក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតលើ៥សង្កាត់ជំហានទី១ បានចំនួន១.៧៧៣នាក់ នៅសល់៣.៣៦៦នាក់ ធ្វើពិធីបញ្ចូលនៅពេលបន្ទាប់ ។
សមាជិកគណបក្សថ្មីដែលបានធ្វើប័ណ្ណសមាជិកជូនបានចំនួន២.២៩៤នាក់ និងពុំទាន់បានប័ណ្ណចំនួន២.៨៤៥នាក់ ។
សមាជិកគណបក្សធ្វើចំណាកស្រុកសរុបចំនួន១.៨៩៨នាក់ ។
សមាជិកគណបក្សមានអត្តសញ្ញាណបណ្ណចំនួន២៨.៩១៥នាក់ និងគ្មានអត្តសញ្ញាណបណ្ណចំនួន៤.១៣៩នាក់ ។
ឯការងារចាត់តាំង អនុវត្តតាមការចង្អុលបង្ហាញនិងអនុសាសន៍ណែនាំរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោកប្រធានគណបក្សខេត្តនិងកិច្ចសហការជាមួយក្រុមការងារចុះជួយមូលដ្ឋានក្រុង សង្កាត់និងដោយផ្អែកលើសំណូមពរជាសារវ័ន្ធដែលគណ:កម្មាធិការកណ្តាលបានដាក់ចុះ ‘សមាជិកគណបក្សម្នាក់គឺជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក ” គណបក្សក្រុងបានរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ឆ្នាំ២០២៣ អោយជោគជ័យតាមការប្តេជ្ញាចិត្តរបស់គណបក្សទាំងមូល ។
ឯកឧត្ដមឧបនាយករដ្ឋមន្រី្កកែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កាណ្តាលគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា: បានកោតសរសើរនិងអបអរសាទរជាមួយគណបក្សក្រុងដែលឈានដល់ការស្ថាបនានិងសម្ពោធដាក់អោយប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបសស្នាក់ការគណបក្សថ្មីក្រុងប៉ោយប៉ែតដែលធំ ទូលាយ និងសមស្របសម្រាប់អោយមន្ត្រីគណបក្សងាយស្រួលបំពេញការឆ្ពោះទៅឆ្លើយតបដំណោះស្រាយសំណូមពរសមាជិកគណបក្សនិងប្រជាជន ព្រមទាំងជួយអោយគណបក្សធានាបានជ័យជម្នះថ្មីបន្ថែមទៀត ។
ឯកឧត្ដមក៏ឆ្លៀតថ្លែងអំណរគុណលោកឧត្តមសេនីយ៍ប៉ោ វណ្ណៈ:ដែលបានផ្តល់ដីសម្រាប់កសាងអគារទិស្នាក់ការគណបក្សក្រុងចាស់ ។,
ឯកឧត្ដមឧបនាយករដ្ឋមន្រី្កកែ គឹមយ៉ាន បានកោតសរសើរដែរដល់ការប្តេជ្ញាចិត្តរបស់លោកគាត ហ៊ុល ប្រធានកណាបក្សក្រុងនិងមន្ត្រីដែលបានរាយការណ៍និងប្តេជ្ញាចិត្តលើការងារគណបក្ស ដែលជឿជាក់ថា គណបក្សនឹងមានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ឆ្នាំ២០២៣ ខាងមុខ ៕ដោយ៖ឃិន គន្ធា