​មាន​ភាព​ភ្ញាក់ផ្អើល​ថា​មាន​ករណី​ឃាតកម្ម​

0

សៀមរាប៖ កាលពី​ថ្ងៃទី​២៤ កុ​ម្ភះ ឆ្នាំ ២០១៤​កន្លងទៅនេះ មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទាំង​សមត្ថកិច្ច ទាំង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជីក្រែង​ដោយ​លឺដំណឹង​តៗ​គ្នា ថា​មាន​ករណី​ឃាតកម្ម ដោយ​កាប់​មនុស្ស​បី កំណាត់​ដាក់​ក្នុង​ចេតិយ ដែល​ស្ថិតនៅ​វត្ត បុព្វ​សារា​ម នៅក្នុង​ភូមិ កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ដ៏​រន្ធត់​ធ្វើអោយមាន​ភាពចលាចល ពេញ​ស្រុក​ជីក្រែង ។

ជាការ​ពិត​នៅមុខ​ចេតិយ មាន​មនុស្ស​ជាច្រើន​នាក់​ចង់ដឹង​ការពិត អំពី​សាកសព​នៅក្នុង​ចេតិយ ហើយ​ធ្វើការ​សន្និដ្ឋាន​ផ្សេងៗ​គ្នា ។ សមត្ថកិច្ច​ម្នាក់​ក្នុងចំនោម​សមត្ថកិច្ច​ទាំងឡាយ បាន​ទៅតាម​ម្ចាស់​ចេតិយ​នេះ ដើម្បី​បំភ្លឺ​ពី​ករណីនេះ លោកគ្រូ ប៊ុន គ្រី​ន រស់នៅ​ភូមិ​កំពង់ក្តី​១ ឃុំ​កំពង់ក្តី ជា​នាយក​សាលា គំរូ​កំពុងក្តី ជា​ម្ចាស់​ចេតិយ​នេះ មានប្រសាសន៍ថា ក្រណាត់សរ ដែល​រុំ​សាកសព​បី​ដុំ នៅក្នុង​ចេតិយ​នេះ មិនមែន​សាកសព​បី កំណាត់​ទេ គឺជា​សាកសព​បុគ្គល​ចំនួន​៣​នាក់ គឺ​ឪពុកម្តាយ និង ជីដូន​របស់លោក ។

អ្នកស្រី ពិន ស៊ីណាន ជា​ភរិយា​របស់ លោកគ្រូ ប៊ុន គ្រី​ន មានប្រសាសន៍ថា សាកសព ឪពុកក្មេក ម្តាយក្មេក និង ជីដូន​ក្មេក របស់​អ្នកស្រី ត្រូវបាន​ដំកលទុក​ក្នុង​ចេតិយ នេះ ចំនួន ២​ឆ្នាំ​មកហើយ​ចំពោះ​ជីដូន​ក្មេក​របស់​លោកស្រី​បាន​បញ្ចុះ​ក្នុង​ដី​ចំនួន ៣​ឆ្នាំ ទើប​លើក​យកមក​ដំកល់​ទុង​ក្នុង​ចេតិយ ប៉ុន្តែ​សក់​របស់គាត់​មិន​រុស​ទាល់តែសោះ ។

មូលហេតុ​ដែល​មិន​បូជា​ព្រោះ​ប្រជាជន​ក្នុង​ស្រុកភូមិ​របស់គាត់​ភាគច្រើន​ដំកល់សព​ទុក​បែប​នេះឯង ។ ម្យ៉ាងវិញទៀត​ចេតិយ​របស់​អ្នកស្រី មាន​ទ្វា និង គ​ន្លិះ​សំរាប់​បិតបាំង ប៉ុន្តែ​មកពី​ជនខិលខូច គាស់​គ​ន្លិះ​រកលុយ​កាក់​នៅក្នុង​ចេតិយ ខ្វេះកកាយ​ក្រណាត់ស ឃើញ​សក់​របស់​សព អ្នកស្រី ទើប​សន្ន​ដ្ឋា​ន​ថា មាន​ករណី​ឃា​តុ​កម្ម​ថ្មី ។​ ​ ​ ​ ​ដោយ អ៊ុក ផ្លុ​ង និង ព្រំ សុខា??????????????????????????????? 1