អភិបាលស្រុកស្ទោង បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្នានត្រូវចូលរួមថែរក្សាពុទ្ធសាសនា ជាសាសនារបស់រដ្ឋឲ្យបានគង់វង្ស

0

(កំពង់ធំ)÷ លោកបានថ្លែងដូច្នេះនៅក្នុងពិធីប្រកាសសនីយបត្រនិងស្រោចស្រពសុគន្ធវារីប្រគេនព្រះភិក្ខុ ថេ សិត ជាព្រះចៅអធិកាស្តីទី វត្តឥន្ទរង្សី ហៅវត្តហប់ ស្ថិតនៅក្នុង ភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹក ថ្ងៃអាទិត្យ០២រោច ខែបុស្សឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។

ជាមួយនេះផងដែរ លោកអភិបាលស្រុកស្ទោង សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងញាតិញោមពុទ្ធបរិស័ទ្ទគ្រប់វត្តដែលជាប្រភពធនធានមិនចេះរីងស្ងួត ត្រូវចូលរួមកសាងសមិទ្ធផលនានាក្នុងវត្ត ដើម្បីសន្សំផលបុណ្យទៅជាតិខាងមុខផងដែរ។

លើសពីនេះលោក សាយ គឹមឡម ក៏បាន និមន្តនិងអំពាវនាវដល់ព្រះគ្រូចៅអធិការ ព្រះសង្ឃ ញាតិញោម ពុទ្ធបរិស័ទ្ទ លោកអាចារ្យ គណកម្មការ ត្រូវរួបរួមសហការសាមគ្គីគ្នាក្នុងការកសាពុទ្ធសាសនា និងកសាងសមិទ្ធផលថ្មីៗក្នុងវត្តនេះឲ្យកានតែមានការរីកចំរើនថែមទៀត។ ព្រះគ្រូចៅអធិការ និងគណៈកម្មការត្រូវមានផែនការមេ ក្នុងការរៀបចំកសាង អភិវឌ្ឍន៍វត្តនេះឲ្យមានសមិទ្ធផលថ្មីៗជានិរន្តរន៍។ ដើម្បីឱ្យវិស័យពុទ្ធចក្រនិងអាណាចក្រគឺជាដៃគូអភិវឌ្ឋ្ឍន៍សហគមន៍ ក៏ដូចជាកិច្ចការមនុស្សធម៌ ដ៏មានសក្តានុពលបំផុតដែលមិនអាចខ្វះបាន តែងតែចូលរួមជាមួរដ្ឋបាលស្រុកកន្លងមក។

ជាចុងបញ្ចប់ លោក សាយ គឹមឡម បានអំពាវនាវដល់ពុទ្ធបរិស័ទ្ទចំណុះជើងវត្តត្រូវជួយគាំទ្រឲ្យបានពេញទំហឹង ទាំងសម្ភារ ថវិកា ស្មារតីដល់ព្រះគ្រូចៅអធិការស្តីទីថ្មីក្នុងការដឹកនាំ គ្រប់គ្រងវត្តឲ្យកាន់តែមានការរីកចំរើនថែមទៀត ជាពិសេសពុទ្ធសាសនាឱ្យបានគង់វង្សគ្រប់៥.០០០ព្រះវស្សា។