ធ្លាយ​ការស្ទាក់ចាប់​ឡាន​ក្តៅ​ចង្កូត​ស្តាំ​លោតឆ័ត្រ​ពី​ថៃ​១​គ្រឿង​នៅ​ថ្មពួក សង្ស័យថា​ជា​រឿង​ចែក​ប្រយោជន៍​មិនត្រូវ​ ​ព្រំដែន​កម្ពុជា​-​ថៃ​:

0

នគរបាល​ការពារ​ព្រំដែន​គោក​វរ​:​សេនា​តូច ៨០៧ ភូមិសាស្ត្រ​ស្រុក​ថ្មពួក​បាន​ស្ទាក់​ចាប់បាន​រថយន្ត​ចង្កូត​ស្តាំ​ម៉ាក​តូ​យូ​៉​តា​វី​ហ្គោ​២​បាំង​ប្រភេទ​ភី​ក​អាប់ ១​គ្រឿង​ពណ៍​ទឹកប្រាក់​ដែល​លោតឆ័ត្រ​ចូល​ពី​ប្រ​ទ​រស​ថៃ​មក​កម្ពុជា សង្ស័យថា​ជា​រឿង​ចែក​ប្រយោជន៍​មិនត្រូវ​គ្នា​។​
photo2ការចាប់​នោះ​ធ្វើឡើង​នៅ​ម៉ោង ៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី ២៧ កញ្ញា​នេះ តាម​ច្រក​នៃ​ប៉ុស្តិ៍នគរបាល​ព្រំដែន​អូរ​សាយ ភូមិ​សាមគ្គី ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ឈម​នឹង​ឃុំ​/​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។​photo3
លោក រស់ សា​រុំ មេ​ប​ព្ជា​ា​ការរង​នៃ​នគរបាល​នេះ​បានអោយដឹងថា​:​លោក​ផ្ទាល់​បានចេញ​ចាប់​រថយន្ត​ចង្កូត​ស្តាំ​ដែល​កម្ពុជា​បិទ​ដាច់ខាត​មិនអោយ​នាំចូល​តាំងពី​ដើមឆ្នាំ ២០០០​មក​នោះ ។​
លោក រស់ សា​រុំ ខ​ណះ​ជិះ​ម៉ូតូ​ដេញតាម​ចាប់បាន​នៅ​ចំនុច​មុខ​បញ្ជាកា​ដ្ឋា​នវរ​:៨០៧ មុន​ចាប់បាន​រថយន្ត​នេះ​គេ​ឮសូរ​កម្លាំង​ថៃ​នៅ​ព្រំដែន​បាញ់កាំភ្លើង​៤-៥​គ្រាប់​ផងដែរ​។ បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​បើករថយន្ត​នេះ​លោតឆ័ត្រ​មក ហើយ​ត្រូវ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ខាង​កម្ពុជា​ទៀត​។​
រថយន្ត​ក្តៅ​ចង្កូត​ស្តាំ​លោតឆ័ត្រ​ពី​ថៃ​១​គ្រឿង​នោះ ម៉ាក​តូ​យូ​តា វី​ហ្គូ សេរី​ថ្មី ពាក់​ស្លាក​លេខ ក្រុង​ទេព​មហានគរ​(​ក្រុង​បាងកក​) ឆ​ម​៥៥៥០​។​
សូមប​ព្ជា​ា​ក់ថា តាំងពី​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ផ្តាច់ជីវិត​ឡាន​ចង្កូត​ស្តាំ​មិនអោយ​នាំចូល​កម្ពុជា​នៅ​ដើមឆ្នាំ ២០០០​និង​មិនអោយ​បង់​ពន្ធគយ​ដាច់ខាត​មក​នោះ ការរត់ពន្ធ​នាំចូល​ខុសច្បាប់​ឡាន​ចង្កូត​ស្តាំ​ក៏​លែងមាន​ទ្រង់ទ្រាយ​ចំហ​។​photo4
ប៉ុន្តែ​ការ​លួច​នាំចូល​ឡាន​ចង្កូត​ស្តាំ​សេ​៊​រី​ថ្មី​ទំនើប​ពី​ថៃ​មក​កម្ពុជា​តាម​ព្រំដែន​នៃ​យោធភូមិភាគ ៤​មាន​គគ្រឹក​គ្រេង ហើយ​នៅតាម​ចំនុច​ខ្លះ​តាម​បន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ដ្រ​ខេត្តបន្ទាយមានជ័យ តាម​ព្រំដែន​នៃ​យោធភូមិភាគ ៥ ក៍មាន​លេច​ឮថា​មាន​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ដែរ តែមាន​ការសង្ស័យថា​ជា​រឿង​សម​ត្ត​កិច្ច​ចែក​ប្រយោជន៍​មិនត្រូវ​គ្នា​ទើប​ឈានដល់​ការចាប់​។ រថយន្ត​ចង្កូត​ស្តាំ​ទាំងនោះ ភាគច្រើន​គេ​យកមក​បាញ់​ពណ៌​ត្រី​អុ​ី​ឬ​អត់​រួច​ពាក់​ស្លាក​លេខ​កង​យោធភូមិ​ន្ទ នគរបាល …​ហើយ​អ្នកមាន​បណ្តា​ស័​ក្ត​ជា​អ្នកប្រើប្រាស់​៕​ដោយ​:​ឃិន គ​ន្ធា​