មន្ត្រីជំនាញសុរិយោដី ជំនាញសំណង់និងអាជ្ញាធរដែនដីថា ក្រុមហ៊ុនKP MORN DANY Land & House ឬម៉ន ដានី លក់ដីឡូតិ៍ អត់មានច្បាប់នៅឡើយទេ

0

បន្ទាយមានជ័យ៖ មន្ត្រីជំនាញសុរិយោដី ជំនាញសំណង់និងអាជ្ញាធរដែនដីថា ក្រុមហ៊ុនKP MORN DANY Land & House ឬម៉ន ដានី លក់ដីឡូតិ៍ អត់មានច្បាប់នៅឡើយទេ ហើយលេងឆៅតែម្តងក្នុងការបើកគម្រោងអាជីវកម្មនិងលក់គម្រោងខ្លួន។
ទោះជាយ៉ាងនេះក្តី ក៏នៅរាត្រីថ្ងៃទី១១ខែធ្នូឆ្នាំ២០២២ បាននាំនូវការប្រគុំតន្ត្រីដ៏ធំមួយ ។

ហើយនៅថ្ងៃទី១២ខែធ្នូ ក្រុមហ៊ុននេះបានសម្ភោធគម្រោងផ្ទះវីឡាទោលនិងដីលំនៅឋានដ៏ឧឡារឹកគគ្រឹកគគ្រេងមែនទែននៅបន្ទាយមានជ័យ – ក្រុងប៉ោយប៉ែត ឬជាក់ស្តែងផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ក្រុងសិរីសោភ័ណ(ភូមិ/ឃុំទឹកថ្លា)-ស្រុកអូរជ្រៅ(ភូមិសាលាក្រហមឃុំសំរោង) តែបញ្ឆោតថា នៅក្រុងប៉ោយប៉ែត ។

ទោះជាយ៉ាងណាអាជ្ញាធម៏និងមន្ត្រីជំនាញ កោះប្រជុំ២លើកសរុបទាំងថ្ងៃទី ១០ មករា២០២៣នេះ តែមិនមានតំណាងឬថៅកែមកចូលរួមឡើយ ទុកតែបុគ្គលឹកផ្នែកលក់២-៣ ដែលមិនទទួលខុសត្រូវផ្នែកច្បាប់ចាំទទួល។

អាជ្ញាធម៏និងមន្ត្រីជំនាញ គ្រាន់តែចង់អោយមានការរួមដើម្បី អភិវឌ្ឍន៍លំនៅដ្ឋានសមរម្យដែលមានតម្លៃទាប ស្របតាមគោលការច្បាប់…។ដោយ៖ឃិន គន្ធា