(ខេត្តកំពត)៖ កាលណពីថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ ក្រុមការងារដឹកនាំសម្របសម្រួលពហុវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តកំពត ក្នុងនាមរដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលាស្តីពីសមិទ្ធផលការងារឆ្នាំ២០២២ និងការកសាងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សយ អ៊ឹង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារដឹកនាំសម្របសម្រួលពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តកំពត។
បានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះ រួមមាន៖ ឯកឧត្តម តំណាង អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ តំណាងអង្គការដៃគូរ មន្ត្រីលេខាធីការដ្ឋាន ក.ដ.ស.ស.អ សរុប ៤០រូប។
សិក្ខាសលានេះមានគោលបំណង
-បង្ហាញពីសមិទ្ធផលការងារ និងបញ្ហាប្រឈមដែលបានអនុវត្តក្នុងឆ្នាំ២០២២របស់ កដសសអ ខេត្ត
-រៀបចំផែនការសកម្មភាពរួមសម្រាប់អនុវត្ត ក្នុងឆ្នាំ២០២៣
-បង្កើនគុណភាពការងាររបស់ កដសសអ ខេត្តកំពត៕ សេង ណារិទ្ធ