បន្ទាយមានជ័យ៖ សមាជិកសមាជិកាថ្មី ចំនួន ៤៥៨នាក់ លើ ២ឃុំត្រូបានប្រកាសទទួលស្គាល់និងបញ្ជូលគណបក្ប្រជាជនកម្ពុជាឃុំផ្គាំចំនួន ២៧៦នាក់ និងឃុំ សារង្គ ចំនួន ១៨២នាក់ ក្នុងស្រុកស្វាយចេកលោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក បានអញ្ជើញជាអធិបតីក្នុងពិធីនាថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំផ្គាំ និងទីស្នាក់ការឃុំសារង្គ ស្រុកស្វាយចេក ដែលមានការចូលរួមពី លោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេកនិង ប្រធានក្រុមការងារចុះជួយឃុំតាបែន លោក.លោកស្រីប្រធាន អនុប្រធាន បក្សភូមិ/ឃុំ ប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំ/ភូមិផ្គាំនិង សារង្គ ជាច្រើននាក់។
លោក សិទ្ធិ ឡោះ ក៏បានពាំនាំមតិផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័ ចំពោះសមាជិក សមាជិការបក្សថ្មីទាំងអស់ និងបានថ្លែងអំណរគុណដល់សមាជិក សមាជិកាថ្មីចំនួន ២៧៦នាក់ ដែលបានស្ម័កចិត្តចូមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជន ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលដឹកនាំដ៏ត្រឹមត្រូវសុចរិត យុត្តិធម៌ និងសុឆន្ទៈ ក្នុងការប្រមូលផ្ដុំកម្លាំងសាមគ្គីរបស់ជាតិ ចង់ប្រមូលផ្តុំ យុវជន យុវនារី ដែលជាសរសៃឈាមរបស់ជាតិ ។
លោក សិទ្ធិ ឡោះ បានបន្តថា ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជន ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬ អត្តសញ្ញាណប័ណ្ណជិតហួសសុពលភាពនិងអស់សុពលភាពសូមទៅបំពេញទិន្ន័យដើម្បីបានអត្តសញ្ញាណប័ណ្ណថ្មីឲ្យបានគ្រប់ៗគ្នា ព្រោះអត្តសញ្ញាណប័ណ្ណនេះ គឺមានអត្ថប្រយោជន៍សំខាន់ណាស់ សម្រាប់បំរើឲ្យការងាររដ្ឋបាល ក្នុងការដោះស្រាយរាល់តម្រូវការក្នុងជីវភាពរស់នៅ ពិសេសគឺការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះ ។
លោក សិទ្ធិ ឡោះ ក៏បានជម្រុញគណកម្មារធិការបក្សស្រុក ឃុំ ត្រួតពិនិត្យ និងធ្វើប័ណ្ណសមាជិករបស់គណបក្សប្រជាជន ជូនបងប្អូនប្រជាពលរដ្ឋដែលចូលរួមជាមួយទាំងចាស់ទាំងថ្មីគ្រប់គ្នាៗ ។ ស្នើសំបន្តធ្វើចលនាយុវជនដើម្បីចូលរួមអូសទាញយុវជនចូលរួមគណបក្សប្រជាជនបន្តទៀត ។ ត្រូវមាន សាមគ្គីភាពឯកភាពផ្ទៃក្នុង ដើម្បីសម្រេចគោលដៅនិងការបោះឆ្នោតឱ្យបាន ១០០% នាពេលខាងមុខ ។
ទន្ទឹមគ្នានោះ លោក សិទ្ធិ ឡោះ ក៏បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័ ជូន សមាជិក សមាជិកា ចំនួន៤៥៨នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ចំនួន ១០,០០០រៀល (មួយមុឺនរៀន) ផងដែរ ៕ដោយ៖ឃិន គន្ធា