ចិន​ដក​ទាហាន​ចេញពី​តំបន់​ជូ​ម៉ារ​របស់​ឥណ្ឌា​ក្រោម​មានការ​ប៉ះទង្គិច​គ្នា​

0

​សារព័ត៌មាន​Times of India បាន​ផ្សព្វផ្សាយ​ថា កម្លាំង​ទាហាន​ចិន​បាន​ដក​ចេញពី​តំបន់​ជូ​ម៉ារ​Chumar របស់​ឥណ្ឌា​ក្រោយពេល មេ​បញ្ចា​ការ​កងទ័ព​ប្រទេស​ទាំងពីរ​ជួយ​ប្រជុំគ្នា​៣​លើ​ជា​បន្តបន្ទាប់​ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​។​
​ប្រភពព័ត៌មាន​ពី​ប្រទេស​ឥណ្ឌា​បាន​ឲ្យ​ដឹងថា​ទាហាន​ចិន​ប្រមាណ​៧៥០​នាក់​បាន​ដក​ចេញពី​Chumar ក្រោយពេល​ឈរជើង​នៅទីនេះ​ជាង​ពីរ​សប្តាហ៍​។​
​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស នៅ​ទី​ក្រុ​ញ៉ី​វ​យ៉​ក រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោក Sushma Swaraj បាន​បញ្ចា​ក់ថា ប្រទេស​ទាំងពីរ​ខិតខំ​ដោះស្រាយ​នៅ​តំបន់​ព្រំដែន Ladakh​។ នៅក្នុង​កិច្ចពិភាគ្សា​នោះ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ដក​ទាហាន​ទាំងអស់​ចេញ​នៅមុន​ថ្ងៃទី​៣០​ខែកញ្ញា​។​download (8)
​គួរ​រំលឹក​ផងដែរ​ថា កម្លាំង​ទាហាន​ចិន និង​ឥណ្ឌា កាលពី ថ្ងៃទី​២៥ ខែកញ្ញា បាន​ប្រឈមមុខ​ដាក់ គ្នា​នៅ​តំបន់ ចូ​ម៉ា ភាគ​ខាងកើត​ទីក្រុង ឡា​ដាក់ ប្រទេស​ឥណ្ឌា​ក្រោយ​ពេលដែល ចិន​មិន​ព្រម​ដក​ទាហាន​ទាំងអស់​ចេញពី ទីនោះ ដោយ​ដក​តែមួយ​ចំនួន​ប៉ុណ្ណោះ ។
​ក្នុងពេល​ជាមួយគ្នានេះដែរ ទាហាន ឥណ្ឌា​បានដាក់​ពង្រាយ​កម្លាំង​បន្ថែម និង អនុវត្ដ​គោលនយោបាយ​ការពារ​ព្រំដែន តឹងតែង​ជាមួយ​ចិន​មិន​អនុញ្ញាតឱ្យ ទាហាន​ចិន​ធ្វើ​អ្វី​ផ្ដេសផ្ដាស់​ដូច​កាលពី មុន​ទៀតឡើយ ។download (6)

សកម្មភាព​ខាងលើ ក្រោយពេល​មេដឹកនាំ​ចិន និង​ឥណ្ឌា លោក​ស៊ីន ជីន​ពីង និង​លោក​ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី ជួបពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​១៨ ខែ កញ្ញា ដោយ​ភាគី​ទាំងពីរ​មិនបាន​ចុះ​កិច្ច ព្រមព្រៀង​ណាមួយ​បញ្ចប់​វិវាទ​កាត់ បន្ថយ​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន នោះឡើយ ។
​កម្លាំង​ទាហាន​ឥណ្ឌា​ក៏បាន​ច្រាន ចោល​សំណើ​ពី​មេទ័ព​ចិន​ជួបពិភាក្សា បន្ទាន់ដោយ​ស្រាយ​តំបន់​ដែលមាន វិវាទ​នៅតាម​ព្រំដែន​ដោយសារតែ​ជំនួប ពិភាក្សា​៣​លើក​កន្លងមក ពុំមាន​ការ​ឯក ភាព​ណាមួយ ហើយ​កម្លាំង​ទាហាន​ចិន ក៏​មិន​ព្រម​ដក​ចេញពី​តំបន់​ដែល​គ្រប់ គ្រង​ដោយ​ឥណ្ឌា​ផងដែរ ។
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ចិន អាច​នឹងដាក់​ពង្រា​យក​ម្លាំ​ង​ទាហាន បន្ថែម​នៅ​តំបន់​ដែលមាន​វិវាទ​ក្នុង ពេលដែល​នាយករដ្ឋមន្ដ្រី​ឥណ្ឌា លោក ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បំពេញ​ទស្សនកិច្ច​ទៅ កាន់​អាមេរិក​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី ២៦ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤9