ជំនន់ទឹកភ្លៀងបានហូរកាត់ផ្ដាច់ស្ពានទំនប់ចាក់ទឹមជាលើកទី 3 មិនអាចឲ្យសិស្សនិងប្រជាពលរដ្ឋពិសេសភ្ញៀវទេសចរណ៍ទៅលេងនៅតំបន់ទឹកធ្លាក់ ថ្មក្រាលបាន ក្នុងស្រុកទឹកផុស

0

ខេត្តកំពង់ឆ្នាំង ស្ពានធ្វើដំណើរបណ្ដោះអាសន្ននៅទំនប់ចាក់ទឹម ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុសបានរងការ កាត់ផ្ដាច់សារជាថ្មី ម្ដងទៀតបន្ទាប់ជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី 12 ខែ មករា ឆ្នាំ 2023 រៀបភ្លឺ ។

រដ្ឋបាលស្រុកទឹកផុស បានឱ្យដឹងថា
នៅយប់ថ្ងៃទី 12 ខែមករា រៀបភ្លឺ នេះ បន្ទាប់ពីមាន ភ្លៀងធ្លាក់ខ្លាំង បណ្តាលអោយកើតមានជំនន់ទឹកភ្លៀង ហូរបុកផ្តាច់ស្ពាន ដែលកសាងបណ្ដោះ សម្រាប់ការធ្វើដំណើរឆ្លងកាត់ ជាថ្មីម្ដងទៀត ដែល នេះជាការដាច់លើកទី 3 ហើយ។

ការដាច់ស្ពានឆ្លងកាត់នេះបណ្ដាលឱ្យជួបបញ្ហាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ និងសិស្សទៅមកសាលារៀនពិសេសសម្រាប់ភ្ញៀវទេសចរណ៍ដែលតែងតែទៅលេងកំសាន្តនៅទឹកធ្លាក់ថ្មក្រាលនោះ ។

ទោះយ៉ាងនេះក្តីរដ្ឋបាលសាលាស្រុកទឹកផុស អះអាងថានឹងតភ្ជាប់ឡើងវិញនៅពេលដែលទឹកស្រកអស់។

គួរបញ្ជាក់ដែរថាទំនប់ចាក់ទឹមគឺជាទំនប់មួយដែលកសាងឡើងក្នុងសម័យខ្មែរក្រហមសម្រាប់ស្ទាក់ទឹកយកទៅធ្វើស្រែ ក្រោយមកទំនប់មួយនេះបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋនិងបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើរ ទៅកាន់តំបន់ទេសចរណ៍រមណីយដ្ឋានថ្មក្រាលផងដែរ។ ប៉ុន្តែក្រោយ ពីមានការទប់បិទជាបណ្ដោះអាសន្ន ផ្លូវទឹកមួយនេះ សម្រាប់ការសាងសង់ធារាសាស្ត្រថ្មីមួយនិងបាន
បង្វែផ្លូវទឹកថ្មី ជំនួសវិញ ពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗ មុខទឹកថ្មីមិនអាចទ្រទ្រង់បាន ទើបបណ្ដាលឲ្យបាក់ដាច់ ទំនប់ចាក់ទឹមខាងលើនេះកាលពីយប់ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2022កន្លងមក ។

ក្រោយពេលទំនប់ចាក់ទឹមបាក់កាត់ផ្ដាច់មិនអាចធ្វើដំណើរបានអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញបាន កសាងស្ពានបណ្ដោះអាសន្នសម្រាប់ឲ្យប្រជាពលរដ្ឋនិងសិស្ស ធ្វើដំណើរឆ្លងកាត់ ពិសេសសម្រាប់ភ្ញៀវទេសចរណ៍ទៅតំបន់ទឹកធ្លាក់ថ្មក្រាល ផងដែរ។
យ៉ាងនេះក្តីការកសាងស្ពានថ្មីនេះបានបាក់ម្ដងជាពីរដងហើយរាប់ទាំងយប់ថ្ងៃទី 12 ខែមករាវេលាម៉ោង 4:45 នាទីរៀបភ្លឺនេះ គឺជាការកាត់ផ្ដាច់លើកទី 3ផងដែរ៕
សុខ គឹមសៀន