ឯកឧត្តម ព្រឹម រដ្ឋា ដឹកនាំកម្លាំងចម្រុះបានឫប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ

0

កំពង់ធំ)÷នៅថ្ងៃព្រហស្បតិ៍០៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត ជាប្រធានក្រុមការងារ និងសហការរី បានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ។ ក្នុងនោះកម្លាំងចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុច ខ្សាច់ពូនភ្នំ ចុងអូរគន្លងតាឈុន កន្លុកបាយក្អែក និងសាមពាង  ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត បានធ្វើសកម្មភាពជាមួយកម្លាំងចម្រុះបានចុះប្រតិបត្តិការទទួលបានលទ្ធផលបង្ករសំណុំរឿងបានចំនួន០១ករណីគឺ បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន១០របាំង ប្រវែង៣០០០ម៉ែត្រ ឡុកចំនួន៣០គ្រឿង លប/លូចំនួន ៣០មាត់ បង្គោលចំនួន២០០០ដើម ចាក់លែងត្រីស្រស់ចម្រុះចំនួន៦០គីឡូក្រាមចូលទន្លេវិញ។

ឯកឧត្តម ព្រឹម រដ្ឋា ជាប្រធានក្រុមការងារ ក៏បានចុះផ្សព្វផ្សាយ និងអប់រំដល់បងប្អូនប្រជានេសាទចំនួន ៥០គ្រួសារ ដើម្បីកុំឲ្យគាត់នេសាទហួសដែនកំណត់ និងការប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងការចូលរួមចំណែករក្សាពូជត្រីនៅបឹងទន្លេសាបឲ្យបានគង់វង្ស។

ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជានេសាទបន្ថែមប្រសិនជាមានឧបករណ៍នេសាទដែលកំពុងនេសាទនៅតំបន់ណាមួយ សូមបងប្អូនប្រជានេសាទចុះរុះរើដោយខ្លួនឯងផ្ទាល់។

គួរបញ្ជាក់ផងដែរថាសម្រាប់ការប្រើប្រាស់មធ្យោបាយ ការណូតចំនួន០៦គ្រឿង  អស់ប្រេងចំនួន១២០លីត្រ ប្រើរយៈពេលមួយថ្ងៃក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ។