កិច្ចប្រជុំសាមញ្ញ លើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

0

(ខេត្តកំពត)៖ នៅព្រឹកថៃ្ងព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំគណៈអភិបាលខេត្តអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

កិច្ចប្រជុំនាព្រឹកនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកស្នងការរង លោកមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធាន អង្គភាពចំណុះសាលាខេត្ត។

កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើ:
១. របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត។
២. កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត។
៣. របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្ត។
៤. របាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
៥. ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិកសាលាខេត្ត សម្រាប់ ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២៕ សេង ណារិទ្ធ