ភ្នំពេញ ៖ បុរសម្នាក់និងនារីម្នាក់ បានឈ្លោះគ្នាបែកផ្សែងនៅកណ្តាលផ្លូវធ្វើឲ្យអ្នកធ្វើដំណើរនិង ប្រជាពលរដ្ធ រួមទាំងសមត្ថកិច្ចទាំងកណ្តាលយប់ កាលពីវេលាម៉ោង ២និង១០នាទីយប់ឈានចូលថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចកែងហាងលក់ ផ្លែរឈឺស្រីម៉ុមនៅក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៏មាននៅកន្លែងបានដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក CRV ពណ៌ ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2L-2508បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយ នារីម្នាក់ទៀតបានធ្វើដំណើរ តាមបណ្តោយផ្លូវ ព្រះសីហនុ ពី ទិសដៅ ជើងទៅត្បូង ស្រាប់តែមកដល់ ចំណុចកើតហេតុ ក្បែរនិងហាងលក់ផ្លែឈឺ ស្រីម៉ុម ក៏រថយន្ត CRVនេះ ឈប់ដោយ បុរសនិងនារីនេះ បានឈ្លោះគ្នាយ៉ាងបែកផ្សែង រួមក៏បុរសនោះ បានធាក់នារី នោះចេញពីនោះរថយន្ត ធ្វើនារីនេះ ស្រែក ឲ្យគេ ឯងជួយរូបនាងផងដែរ ។ ភ្លាមៗគេបានឃើញកម្លាំង កងរាជអាវុធហត្ថ បានចុះមកអន្តរាគមន៍ ហើយធ្វើការសាកសួរ ទើបដឹងថាជារឿងប្រុសប្រកែកស្រីប្រកាន់ ។
ចំពោះរឿងនេះនារីខាងលើក៏បាន និយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នាងជាអ្នកធ្វើការពេលយប់នៅ ខារ៉ាអូខេ ទីក្រុងមាស ហើយដោយបុរសខាងលើនេះជាភ្ញៀវ របស់នាង បានសួរនាងថា ស្រវឹងអត់បើមិនស្រវឹង ទៅផឹកជាមួយ គាត់មួយកន្លែងទៀត នាងក៏និយាយថាបើទៅផឹកមួយកន្លែងទៀតនាងនិងទៅ តែបើទៅកន្លែងនាងមិន ទៅនោះទេ ដោយបុរសនោះព្យាយាមចង់យកនារីទៅគេង តែនាងបានប្រកែក មិនព្រម ក៏ធ្វើឲ្យបុរស ខឹងនិង នាងដែលមិនព្រមដេកជាមួយគាត់ ក៏បាននាងធាក់រូបនាងឲ្យចេញពីក្នុងរថយន្តរបស់គាត់ តែម្តង ។
ដោយភាពមិនសុខចិត្តនាងក៏បានស្រែកឲ្យអ្នកជិតខាងក្បែរនោះ ឲ្យជួយប្តឹងប៉ូលិសនាងនិងជូនសាក់ គុណឲ្យ។ ចំពោះបុរសខាងលើនេះក៏បាននិយាយដឹងដែរថា រឿងនេះគាត់មិនបានធ្វើអ្វីដូចដែរនារីនេះ និយាយនោះទេ ព្រោះថាគាត់បាននិយាយជាមួយនារីនេះស្រួលបួល តែដោយមើលទៅនារីខាងលើនេះ ទូរសព្ទ័ច្រើនគាត់ ក៏បាន សួរនារីនេះ ថាបើកទៅដេកជាមួយគាត់ គាត់និងទៅ តែមិនព្រមនោះទេ គាត់ បើលឡានជូនទៅផ្ទះ តែនារីដូចជា ចង់រករឿងគាត់ ក៏ឈប់រថយន្តរបស់គាត់ឲ្យនារីនេះចុះចេញពីក្នុង រថយន្ត តែនៅតែមិនព្រមរហូតដល់មានរឿង ចឹងតែម្តង ។ សមត្ថកិច្ចបានចុះមកដល់ កន្លែងកើតហេតុ បានធ្វើការសម្របសម្រួលឲ្យបុរសនិងនារីខាងលើនេះ និយាយចរចារគ្នាសិន បើនិយាយគ្នាមិនត្រូវ ដោះស្រាយគ្នាតាមផ្លូវច្បាប់ទៅចុះ រួមក៏បុរសនិងនារីនេះ បានឡើងទៅក្នុងរថយន្ត និយាយគ្នាទៅបាត់តែម្តង ៕

