បន្ទាយមានជ័យ ៖មានចំណេះជំនាញនិងមានឯករាជ្យ ទើបធ្វើអោយខ្កួនយើងនិងប្រទេសជាតិរីកចម្រើន ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត មានប្រសាសន៍ដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ចំនួន១៧០០នាក់ នៅសាខាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២៣
ក្នុងនោះក៏មានវត្តមានឯកឧត្ដមបណ្ឌិតសភាចារ្យហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡានិងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ មន្ត្រី អ្នកពាក់ព័ន្ធជាងរាប់ពាន់នាក់ ។
លោកណង ថា សាកលវិទ្យាធិការរងនិងជានាយកសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) ខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេក្នុងខេត្តឬមានកំណើតពីឆ្នាំ២០០៤ មកUME មាទីតាំងផ្ទាល់ខ្លួននិងបានបណ្តុះបណ្តាលនិស្សិត៤កម្រឹតពីថ្នាក់បរិញ្ញាប័ត្ររងដល់ថ្នាក់បណ្ឌិត មាន៨មុខជំនាញដូចជាគ្រប់គ្រង គណនេយ្យ ទីផ្សារ ធនាគារនិងហិរញវត្ថុ សេដ្ឋកិច្ច និតិសាស្ត្រ ភាសាសាស្ត្រ ភាសាអង់គ្លេសនិងរដ្ឋបាលសាធារណ:។
បច្ចុប្បន្ន គ្រឹះស្ថាន មានហេដ្ឋារចនាសម្ព័ន្ធ សម្ភារ: បច្ចេកទេស គរុកោសល្យ សាស្ត្រាចារ្យ បុគ្គលិក សមស្របតាមការរីកចម្រើននៃប្រទេស តំបន់និងពិភពលោក។
ចំពោះលទ្ធផលបណ្តុះបណ្តាលពីនោះដលើឆ្នាំ២០២២ ទទួលនិស្សិតចំនួន១០.៨៦៦នាក់ និងនិស្សិតកំពុងសិក្សាចំនួន២.១៦៣នាក់/ស្រី១.១៨៨នាក់ និងនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្ររង បរិញ្ញាប័ត្រនិងអនុបណ្ឌិតចំនួន៨.១៩៣នាក់/ស្រី៣.៤៧៦នាក់ ។
ក្នុងនោះជ័យលាភីដែលត្រូវទទួលសញ្ញាប័ត្រនាឱកាសនេះមានចំនួន១.៧០០នាក់/ស្រី៩២០នាក់ ។
ក្នុងនោះនិស្សិតបានបញ្ជប់ការសិក្សា ធ្វើការត្រូវជំនាញ មិនត្រូវជំនាញនិងបង្កើតអាជីវកម្មខ្លួនឯង ។
លោកណង ថា បានបន្តថា :លើផែនការអភិវឌ្ឍន៍ UME ក៏មានយុទ្ធសាស្ត្រដើម្បីធានាការបណ្តុះបណ្តាលមានគុណភាព សមត្ថភាព ក្រមសីលធម័ មនសិការជាតិ ពោលគឺត្រូវអភិវឌ្ឍន័យកម្មវិធីសិក្សា លើកម្ពស់សមត្ថភាពបុគ្គលិកអប់រំ និងបំពាក់សម្ភារ:រូបវ័ន្តគ្រប់គ្រាន់ស្របតាមបច្ចេកវិទ្យាទាន់សម័យនិងជាពិសេសស្របតាមកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជននិងកីឡា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ ។
ឯកឧត្ដម បណ្ឌិតហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា : មានចំណមាន ជំនាញ មានឆន្ទះ មានការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវនាំអោយយើងសម្រេចបានបំណងនិងគោលដៅរបស់យើង ។ហើយចំណេះក៏ជាមូលដ្ឋាននៃឯករាជ្យ ភាពជាម្ចាស់ការ ភាពច្បាស់ក្នុងការសម្រេចិត្តអនុវត្តការងារឬប្រកបរបរ ។
ឯកឧត្ដមបណ្ឌិតបន្តថា :សមិទ្ធផលដ៏ថ្លៃថ្លាដែលនិស្សិតសម្រេចបាន មិនត្រឹមតែជាធនធានដ៏សំខាន់សម្រាប់ដឹកនាំជីវិត និងមានសមត្ថភាពចិញ្ចឹមជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ។
ប៉ុន្តែសមិទ្ធផល នេះក៏ជាកិត្តិយសដល់ក្រុមគ្រួសារ ជាការឆ្លើយតបជាវិជ្ជមានដល់ការរំពឹងទុករបស់អ្នកមានគុណ និងជាភោគទ្រព្យដ៏សំខាន់របស់ប្រទេសជាតិយើង ដែលត្រូវការចាំបាច់ណាស់នូវធនធានមនុស្សដែលមានសមត្ថភាព និងគុណធម៌ ដើម្បីរួមគ្នាបន្តពង្រឹង សុខសន្តិភាព និងបន្តអភិវឌ្ឍជាតិមាតុភូមិរបស់យើងលើគ្រប់វិស័យ។
ឯកឧត្ដមប្រធានគណ:កម្មាធិការអាហារូបករណ៍សិស្ស និស្សិតក្រីក្ររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទហធបណ្ឌិតប៊ុន រ៉ានីរ៉ានីហ៊ុនសែនបន្តថា ៖ ការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាល។ ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី ១ នៅដំណាក់កាលទី ៣ និងទី ៤ នេះ។
ប្រាកដហើយធនធានហិរញ្ញវត្ថុ និងធនធានរូបវន្តមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែបើធនធានមនុស្សមានការខ្វះខាត ជាបរិមាណ និងគុណភាព ការអភិវឌ្ឍន៍អាចនឹងមានការរាំងស្ទះ ឬមានការយឺតយ៉ាវ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត លេីកទៀតឡេីង ៖ ខណៈដែលកម្ពុជាយើងបន្តមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ពី ៤ ទៅ ៧% កំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រទេសយើងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាព មានជំនាញនិងវិជ្ជាជីវៈខ្ពស់ នៅតែបន្តដើរតួជាកត្តាគន្លឹះសំខាន់បំផុត សម្រាប់កសាងមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចមួយរឹងមាំ ប្រកបដោយភាពធន់ និងបរិយាបន្ន ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ។
សូមបញ្ជាក់ថា នាឱកាសនោះ ក្រៅពិចូលរួមអបអរនិងជូនពរ ជញសញ្ញាប័ត្រដល់និស្សិតជូតលាភី ក៏មានការកាត់ខ្សែបូរសម្ពោធអគាររដ្ឋបាលនិងរចនាសម្ពូ័ន្ធសាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME )ខេត្តបន្ទាយមានជ័យផងដែរ ៕ដោយ៖ ឃិន គន្ធាup