កំពង់ឆ្នាំង លេខាធិកាដ្ឋានក្រុមស កម្មជន នៃក្រុម ការងារយុវជនគ ណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២៣នេះ បានសការជាមួយអាជ្ញាធរភូមិឃុំសង្កាត់ នាំយកអំណោយរបស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាល
ខេត្តកំពង់ឆ្នាំងនិងជា ប្រធានគណបក្ស
ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ចែកជូនប្រជា ពល រដ្ឋក្រីក្រខ្វះ ខាតចំនួន ៥០
គ្រួ សារ នៅក្នុងសង្កាត់ ៤នៃក្រុងកំពង់ ឆ្នាំង និងឃុំស្រែថ្មី ស្រុករលាប្អៀរ។
លោក ឈៀង ថារិទ្ធ (ឬលោក លោក
ស្រី ចៅសង្កាត់ ) ប្រធានលេខាធិការដ្ឋានក្រុមសកម្មជន នៃក្រុមការងារយុវជនគណបក្សខេត្តបានថ្លែងទៅកាន់ប្រជាពល រដ្ឋថា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំ
និងអភិវឌ្ឍប្រទេសជាតិ អោយមានហេដ្ឋារចនាសម្ព័ន្ធរីក ចម្រើនលើគ្រប់វិស័យ ។
ក្នុងនោះគឺការស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃមិនប្រកាន់ពូជសាសន៍ មិនប្រកាន់និន្នាការនយោបាយនោះឡើយបានចាក់វ៉ាក់សាំងស្កាត់ជំងឺកូវីដ១៩បានជាង ៩០%នៃប្រជាពលរដ្ឋក្នុងទូទាំងប្រទេស ហើយបានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យ។
និយាយដោយឡែកសម្រាប់ខេត្តកំពង់
ឆ្នាំង ក្រោមការដឹកនាំរបស់ ឯកឧត្តម
ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានខិតខំអភិវឌ្ឍកសាងទឹក
ដីខេត្តកំពង់ឆ្នាំង ពីមួយថ្ងៃទៅមួយថ្ងៃឲ្យ
មានការរីកចម្រើនលើគ្រប់វិស័យផងដែរ ដូចជាការជួសជុលផ្លូវកៅស៊ូផ្លូវបេតុង នៅក្នុងក្រុងស្រុកបានជាច្រើនខ្សែ
,ការរៀបចំសណ្ដាប់ធ្នាប់សន្តិសុខ ការដាក់អំពូលភ្លើងសូឡា តាមជនបទ ការ
រៀបចំដាក់ភ្លើងលំអរនៅក្នុងក្រុង និងក្នុងទីប្រជុំជនជាដើម ជាមួយគ្នានេះដែរហើយ ឯកឧត្តមតែងបានដឹកនាំក្រុមការងារចុះ
មូលដ្ឋានជាប្រចាំដើម្បីស្វែងយល់អំពីសុខទុក្ខនិងតម្រូវការប្រជាពលរដ្ឋ ដើម្បីជួយដោះ ស្រាយបានទាន់ពេលវេលានិងជួយដោះស្រាយបានជាបន្ត បន្ទាប់។
ជាក់ស្ដែងនៅក្នុងថ្ងៃទី ១៣ ខែមករា
នេះដែរ ឯកឧត្តមបានផ្ដល់អំណោយ តាមរយៈក្រុមសកម្មជន នៃក្រុមការងារយុវជនគណបក្សខេត្តចែកជូនប្រជាពល
រដ្ឋក្រីក្រខ្វះខាត ចាស់ជរា ,ជនពិការ ,
ស្ត្រីមេម៉ាយកូន ច្រើនចំនួន ៥០ គ្រួសារ ដែលមានសមាជិកក្នុងគ្រួសារមានជាង ២០០នាក់ ។
ប្រជាពលរដ្ឋដែលបានទទួលអំណោយ គឺនៅសង្កាត់ផ្សារឆ្នាំង ១០គ្រួសារ ,សង្កាត់កំពង់ឆ្នាំង១០ គ្រួសារ , សង្កាត់ប្អេរ ១០ គ្រួសារ , សង្កាត់ខ្សាម១០ គ្រួសារ និងនៅក្នុង ភូមិទ្រាជើង ឃុំស្រែថ្មី ១០ គ្រួសារ។ ដោយក្នុង ១ គ្រួសារៗ ទទួលបានអង្ករ ២០គីឡូ.មី១កេះ , ទឹកត្រី
.ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ ។
អាជ្ញាធរភូមិឃុំនិងសង្កាត់ និងទាំងប្រជាពលរដ្ឋ ដែលទទួលបាននេះសូមថ្លែងសូមថ្លែងអំណរអរគុណយ៉ាងជ្រាល
ជ្រៅដល់ ឯកឧត្តមអភិបាលខេត្តជាប្រធានគណបក្សខេត្តដោយសូមគោរពជូនពរឲ្យ ឯកឧត្តម និងក្រុម ការងារទទួ លបានសេចក្តីសុខគ្រប់ប្រការ និងមាន
ជោគជ័យភារកិច្ច៕សុខ គឹមសៀន