តាកែវ៖ បើទោះបីជាទទួលបានលទ្ធផលរួមគ្នាល្អប្រពៃតរៀងមកក្តី ក៏ស្នងការនគរបាលខេត្តតាកែវប្រទេសកម្ពុជា និងស្នងការនគរបាលខេត្តអានយ៉ាងប្រទេសវៀតណាម នៅតែត្រូវការកិច្ចសហប្រតិ្តការល្អថែមទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ លើការងារបង្ការ និងបង្ក្រាបគ្រប់រាល់បទល្មើស ដែលកើតមាននៅតាមបន្ទាត់ព្រំដែន ជាពិសេសនិងខិតខំរក្សាការពារនូវបង្គោលព្រំដែន ដែលប្រទេសទាំងពីរបានសម្រេចបោះបង្គោលរួចមកហើយ ។
ថ្លែងក្នុងកិច្ចប្រជុំជួបសំណេះសំណាល និងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រជាជនវៀតណាម នៅស្នងការនគរបាលខេត្តអានយ៉ាងនាពេលខាងមុខនេះ លោកឧត្តមសេនីយ៏ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានលើកឡើងពីរចំណុចគោលជាច្រើន លើកិច្ចការបង្កើនក្នុងកិច្ចសហប្រតិបត្តិការណ៏ល្អៗជាមួយគ្នាថែមទៀត រវាងស្នងការនគរបាលខេត្តអានយ៉ាងដែលមានលោកវរសេនីយ៍ឯក ឡាំ ភឿកង្វៀន ស្នងការនគរបាលខេតអានយ៉ាង ដោយផ្តោតសំខាន់គឺចង់អោយប្រជាជនរបស់ប្រទេសទាំងពីរ មានភាពសុខសាន្ត និងមានជិវភាពធូរធារ លើការងាររកស៊ីផ្សេងៗរបស់ពួកគាត់ នៅតាមតំបន់ជាប់ព្រំដែន ។
ជាកិច្ចឆ្លើយតបលោកវរសនីយ៍ឯក ឡាំ ភឿកង្វៀន
ស្នងការនគរបាលខេត្តអានយ៉ាងបានមានប្រសាសន៏ថា ពេញមួយឆ្នាំមកនេះ ការងារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរ ពិសេសបញ្ហាសន្តិសុខ និងសកម្មភាពរកស៊ីរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ មួយវិញទៀតភាពវិជ្ជមានជាចម្បង លើការងារការពារសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបណ្តោយបន្ទាត់ព្រំដែន ដោយបង្ការទប់ស្កាត់បាននូវបទល្មើសជាច្រើន ដោយសមត្ថកិច្ចនៃប្រទេសទាំង២ គឺមានកិច្ចសហប្រតិបត្តិការគ្នាបានល្អ និងផ្តល់ពត័មានបានទាន់ហេតុការណ៏ ក្នុងការបង្ក្រាបបទល្មើសនានាបានទាន់សភាពការ។
ក្រោយជំនួបនៃការប្រជុំ រវាងស្នងការនគរខេត្តតាកែវ និងស្នងការនគរបាលខេត្តអានយ៉ាង រួចក៏មានការ
ជូនកាដូរជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រជាជនវៀតណាមផងដែរ ។
លោកឧត្តមសេនីយ៏ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានធ្វើការចុះជួបសំណេះសំណាល និងរឹតចំណងសាម្គីមិត្តភាពជាមួយនិង កងកំលាំង ប្រដាប់អាវុធ និងយោធារបស់សារធារណរដ្ឋសង្គមនិយមវៀតណាមយកនិងយោធារបស់សារធារណរដ្ឋសង្គមនិយមវៀតណាមយកបង្កើនទំនាក់ទំនង និងសុំសហប្រតិបត្តិការជាមួយនិង នគរបាល និងយោធាការព្រំដែន នៅខេត្តអានយ៉ាង ។ ជុំវិញការចុះរឹតចំនងសាម្គីភាពគ្នានេះគឺសំដែងចេញដោយទឹកចិត្តផ្ទាល់ លើកិច្ចសហការរួមគ្នា និងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមខ្សែបណ្តោយនៃបន្ទាត់ព្រំដែន អោយកាន់តែមានភាពរឹងមាំ និងសម្រួលដល់ការងាររកស៊ីចេញចូលរបស់ប្រជាជនទាំងសងខាងផងដែរ ។ តាកែវ