ការដង្ហែក្បួនបាតុកម្មរបស់និសិត្សកោះហុងកុងរយៈពេលមួយសប្តាហ៍កន្លងមក បានបញ្ចប់ទៅកាលពីយប់ថ្ងៃទី២៧ខែកញ្ញា ដោយការចលាចល។ ការធ្វើបាតុកម្មខាងលើដើម្បីប្រឆាំងនិងសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងមិនអនុញ្ញាត្តិឲ្យមានការកែទម្រងប្រជាធិបតេយ្យពិតប្រាកដ។
មេដឹកនាំចិនធ្លាប់សន្យាថា នឹងអនុញ្ញាត្តិឲ្យបោះឆ្នោតដោយសេរីនៅកោះហុងកុងនាឆ្នាំ២០១៧ ក្រោយពេលអង់គ្លេសប្រគល់សងចិនវិញនៅឆ្នាំ១៩៩៧។ ប៉ុន្តែនៅក្នុងខែសីហាឆ្នាំ២០១៤ សភាចិនបានច្រានចោលនៅការសម្រេចជ្រើសរើសបេក្ខភាពមេដឹកនាំដោយពលរដ្ឋហុងកុងផ្ទាល់ ដោយចាំបាច់ត្រូវតែមានគណកម្មការត្រួតពិនិត្យបេក្ខភាពដែលឈរឈ្មោះ។
គណកម្មការនោះជាបុគ្គលមានភាពជិនស្និតនិងទីក្រុងប៉េកាំង។ទាំងនោះហើយទើបក្រុមនិសិត្យចិនចាត់ទុកថា ចិនកំពុងផ្តាល់ប្រជាធិបតេយ្យក្លែងក្លាយដល់ពលរដ្ឋហុងកុង។
កាលពីយប់ថ្ងៃទី២៦ខែកញ្ញា និសិត្សហុងកុងប្រមាណ១៥០នាក់បានចូលទៅកាន់ទីតាំងរដ្ឋាភិបាលដោយភ្លោះរបង ដោយមានការប៉ះទង្គិចជាមួយក្រុមសន្តិសុខទៀតផង បង្ខំឲ្យក្រុមសន្តិសុខត្រូវប្រើប្រាស់ឧស្មាន់បង្ហូទឹកភ្នែកដើម្បីបំបែក។ក្នុងការប៉ះទង្គិចនោះយុវជន៥នាក់ត្រូវបានចាប់ខ្លួនក្នុងនោះមានស្ត្រីម្នាក់ផងដែរ។
ការធ្វើបាតុកម្មរយៈពេល៧ថ្ងៃកន្លងមករបស់និសិត្សមហាវិទ្យាល័យ ប៉ុន្តែកាលពីថ្ងៃទី២៦ មានការចូលរួមជាច្រើនពីសិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យ ។ ក្រុមបាតុករទាំងនោះបានប្តេជ្ញាទប់ទល់ជាមួយប៉ូលិសប្រឆាំងបាតុកម្មរហូតដល់ព្រឹកថ្ងៃទី២៧ខែកញ្ញា។ កន្លងមកពលរដ្ឋកោះហុងកុងបានក្រោកឈរឡើងប្រឆាំងរដ្ឋាភិបាលទីក្រុងប៉េកាំងដែលជ្រៀតជ្រេកចូលជ្រៅនៅក្នុង គោលនយោបាយដឹកនាំ។ ពលរដ្ឋហុងកុងចងមានសិទ្ធសេរីភាពជ្រើរើសមេដឹកនាំដែលខ្លួនស្រឡាញ់ មិនមានជាបុគ្គលជើសតាំងដោយបក្សគុម្មុយនិស្តចិននោះឡើយ៕