ភ្លៀង​ខ្លាំង​បង្ករ​ឲ្យ​បាក់​ដី ស្លាប់ ៧​នាក់ នៅ​ចិន​

0

អាជ្ញាធរ​ក្នុង​តំបន់ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ អាទិត្យ​ថា មនុស្ស ៧​នាក់ ស្លាប់ និង ៤​នាក់​ផ្សេងទៀត រងរបួស បន្ទាប់ពី​មានការ​បាក់​ដី នៅ​ចំ​កណ្តាល​ខេត្ត Hubei ប្រទេស​ចិន បណ្តាល​ឲ្យ ផ្ទះ​ជាច្រើន​ខ្នង​រង​ការ ខូចខាត​យ៉ាងដំណំ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៤​នេះ យោងទៅតាម ទីស្នាក់ការ​កណ្តាល​ជួយសង្គ្រោះ​បាន​និយាយថា បើ​គិត​ត្រឹម​ម៉ោង ៩ យប់​download (2)កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៤ នេះ​ថា ក្រុម​សង្គ្រោះ បាន​ជួយ​មនុស្ស ៨ នាក់ ហើយ បាន​បញ្ជូន​ពួកគេ​ទៅកាន់​មន្ទី​ពេទ្យ ប៉ុន្តែ គួ​ឲ្យ​សោកស្តាយ មនុស្ស ៤ នាក់​ផ្សេងទៀត​បាន​ស្លាប់​រួចទៅហើយ​។

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ក្រុមការងារ សង្គ្រោះ បាន​រកឃើញ​សាកសព ៣ នាក់​ផ្សេងទៀត​ដែល​ស្លាប់​ក្នុង​គ្រោះធម្មជាតិ​បាក់​ដី​នោះ​។​
​អាជ្ញាធរ​ក្នុង​តំបន់​បាន​បញ្ជូន​បុគ្គលិក​របស់ខ្លួន​ទៅកាន់​តំបន់​ក្បែរ​នោះ​ដើម្បី​ស្ទង់​ពី​អាកាសធាតុ ការពារ​នឹង គ្រោះធម្មជាតិ​ជា​លើក​ទី ២​។​
​មន្ត្រី​ម្នាក់​បាន​និយាយថា “​ពួកយើង​បានប្រកាស​អាសន្ន​រួចមកហើយ​កាលពី​រាត្រី​ថ្ងៃ​សុក្រ បន្ទាប់ពី​មាន​ភ្លៀង ធ្លាក់​ដ៏​ធំ ដែលជា​ហេតុ​បណ្តាល​ឲ្យ​មានការ​រអិល​បាក់​ដី​ដូច្នេះ​”​។​
​គួរបញ្ជាក់​ផងដែរ​ថា បើ​យោងទៅតាម​អាជ្ញាធរ​ឧតុនិយម បាន​ឲ្យ​ដឹងថា ភ្លៀង​ដ៏​ធំ​មួយ​នោះ អាច​នឹង​បន្ត​នៅក្នុង តំបន់​នោះ រយៈពេល ២ ទៅ ៣ ថ្ងៃ​ទៀត​៕
​http://www.youtube.com/watch?v=zDnID6gaEl4