ស្នងការនគរបាលខេត្តតាកែវដឹកនាំប្រតិភូជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីដល់យោធាការពារព្រំដែនខេត្តអាន

0

តាកែវ៖ ស្នងការនគរបាលខេត្តតាកែវប្រទេសកម្ពុជា និងយោធាការពារព្រំដែនខេត្តអានខេត្តអានយ៉ាងប្រទេសវៀតណាម នៅតែត្រូវការកិច្ចសហប្រតិ្តការល្អថែមទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ លើការងារបង្ការ និងបង្ក្រាបគ្រប់រាល់បទល្មើស ដែលកើតមាននៅតាមបន្ទាត់ព្រំដែន ជាពិសេសនិងខិតខំរក្សាការពារនូវបង្គោលព្រំដែន ដែលប្រទេសទាំងពីរបានសម្រេចបោះបង្គោលរួចមកហើយ ។
ថ្លែងក្នុងកិច្ចប្រជុំជួបសំណេះសំណាល និងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រជាជនវៀតណាម
កាលពីរព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២៣ នៅបញ្ជការដ្ឋានយោព្រំដែនខេត្តអានយ៉ាងនាពេលខាងមុខនេះ លោកឧត្តមសេនីយ៏ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានលើកឡើងពីរចំណុចគោលជាច្រើន លើកិច្ចការបង្កើនក្នុងកិច្ចសហប្រតិបត្តិការណ៏ល្អៗជាមួយគ្នាថែមទៀត រវាង
យោធាការពារព្រំដែនខេត្តអានយ៉ាងដែលមានលោកវរសេនីយ៍ឯក ត្រឹង ក្វួកខាញ់  មេបញ្ជាការយោធាព្រំដែនខេត្តអានយ៉ាង ដោយផ្តោតសំខាន់គឺចង់អោយប្រជាជនរបស់ប្រទេសទាំងពីរ មានភាពសុខសាន្ត និងមានជិវភាពធូរធារ លើការងាររកស៊ីផ្សេងៗរបស់ពួកគាត់ នៅតាមតំបន់ជាប់ព្រំដែន ។
ជាកិច្ចឆ្លើយតបលោកវរសនីយ៍ឯក ត្រឹង ក្វួកខាញ់  មេបញ្ជាការយោធាព្រំដែនខេត្តអានយ៉ាងបានមានប្រសាសន៏ថា ការងារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរ ពិសេសបញ្ហាសន្តិសុខ និងសកម្មភាពរកស៊ីរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ មួយវិញទៀតភាពវិជ្ជមានជាចម្បង លើការងារការពារសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបណ្តោយបន្ទាត់ព្រំដែន ដោយបង្ការទប់ស្កាត់បាននូវបទល្មើសជាច្រើន ដោយសមត្ថកិច្ចនៃប្រទេសទាំង២ គឺមានកិច្ចសហប្រតិបត្តិការគ្នាបានល្អ និងផ្តល់ពត័មានបានទាន់ហេតុការណ៏ ក្នុងការបង្ក្រាបបទល្មើសនានាបានទាន់សភាពការ។
ក្រោយជំនួបនៃការប្រជុំ រវាងស្នងការនគរខេត្តតាកែវ និងយោធាការពារព្រំដែនខេត្តអានយ៉ាង រួចក៏មានការ
ជូនកាដូរជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រជាជនវៀតណាមផងដែរ ។