កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្យត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ អមដំណើរដោយឯកឧត្តម គុយ សុផល ទេសរដ្ឋ
មន្ត្រីរដ្ឋមន្ត្រីទួលកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង រួមជាមួយលោកជំទាវ
កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត គណ:អភិបាលស្រុក និងប្រតិភូអមដំណើរ បាននាំយកព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លា
ទៅចែកជូនបជារាស្ត ដែលទទួលរង
គ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅ
ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងចំនួន ២១២ គ្រួសារ÷
– ឃុំត្បែងខ្ពស់ ចំនួន ១១២ គ្រួសារ
– ឃុំឈានឡើង ចំនួន ៦២ គ្រួសារ
– ឃុំស្វាយជុក ចំនួន ២៣ គ្រួសារ
– ឃុំសេដ្ឋី ចំនួន ១១ គ្រួសារ
– ឃុំក្រាំងល្វា ចំនួន ៤ គ្រួសារ
ក្នុងឱកាសនោះសម្ដេចចៅហ្វាវាំង វរវៀង
ជ័យ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់
ខ្ពស់របស់ព្រះអម្ចាស់ជីវិតលើត្បូង ព្រះ
មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្យត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនប្រជាពលរដ្ឋផងដែរ។
អំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លា ទៅចែកជូនប្រជារាស្ត្រ ក្នុងមួយគ្រួសារទទួលបាន÷- អង្ករ ចំនួន ៥០ គីឡូក្រាម-
តង់ ចំនួន១- ឃីត ចំនួន១÷ ( មីជាតិ ២ កេស , អាវយឺត១ , មុង១, សរ៉ុង១ , ភួយ១, ក្រម៉ា១ , ម៉ាស់១ប្រអប់)- និងថវិកាចំនួន ៤០០ ០០០ រៀល។
ចំពោះគ្រួសារដែលបានបាត់បង់ជីវិតម្នាក់ ទទួលបាន÷- អង្ករ ចំនួន ៥០ គីឡូក្រាម- តង់ ចំនួន ១- ឃីត ចំនួន១÷ ( មីជាតិ ២ កេស , អាវយឺត១ ,មុង១, សរ៉ុង១ , ភួយ១, ក្រម៉ា១ , ម៉ាស់១ប្រអប់) និងថវិកាចំនួន ៨០០ ០០០ រៀលផងដែរ៕
សុខ គឹមសៀន